យោងតាមការសិក្សាផ្នែកវិជ្ជសាស្ត្រពីបុរាណ បានអោយដឹងថា
ទម្រង់មុខរបស់មនុស្សម្នាក់ៗពិតជាអាច បង្ហាញប្រាប់ពីសុខភាពរបស់អ្នកបាន។
វេជ្ជបណ្ឌិតជាច្រើនយល់ឃើញថាវាជាប្រយោជន៍មួយ សម្រាប់មនុស្សគ្រប់គ្នាក្នុងការដឹងថា តើទម្រង់មុខរបស់អ្នកអាចប្រាប់អ្វីខ្លះពីស្ថានភាពសុខភាពរបស់អ្នក រឺក៏មានទម្លាប់អ្វីខ្លះដែលអ្នកគួរផ្លាស់ប្តូរ។
ជាងនេះទៅទៀតវាពិតជាមានសារៈសំខាន់ណាស់ ក្នុងការយល់ដឹងពីស្ថានភាពខាងក្នុង ដើម្បីកំណត់សញ្ញាណនៃភាពមិនប្រក្រតីណាមួយ។



១. មុខស្គម ផត៖
អ្នកដែលមានស្ថានភាពបែបនេះ ទំនងជាមិនសូវបានធ្វើការហាត់ប្រាណ រឺទទួលទានអាហារអោយគ្រប់ជីវជាតិ។​
ប៉ុន្តែប្រសិនជាអ្នកហាត់ប្រាណជ្រុលពេកនោះមានន័យថាអ្នករាំងស្ទះស្រទាប់ស្បែក ពីការទទួលយកជាតិអុកស៊ីសែន ដែលត្រូវការជាចាំបាច់មួយចំនូន ហើយថ្ពាល់របស់អ្នកនឹងរងប៉ះពាល់ច្រើនជាងគេ។ អ្នកគម្បីរៀបគម្រោង និងពេលវេលាធ្វើលំហាត់ប្រាណអោយបានត្រឹមត្រូវ
បូករួមទាំងរបបអាហារដែលធ្វើអោយមានសុខភាពល្អ ដើម្បីទទួលបានស្បែកដែលក្មេងជាងវ័យនិងស្រស់ថ្លា។

២. មុខប៉ោង រឺ ហើម៖
ប្រសិនជាអ្នកឃើញមុខរបស់អ្នកក្នុងសភាពបែបនេះ សូមអ្នកធ្វើលំហាត់ប្រាណបន្ថែម ដើម្បីកាត់បន្ថយអារម្មណ៍តានតឹង ស្ត្រេស និង​
ជាតិអាល់កុលដែលមាននៅក្នុងខ្លនអ្នក។
កត្តាដែលបានលើកឡើងទាំង ៣ខាងលើពិតជាប៉ះពាល់ច្រើនណាស់ ដល់ការផលិតខូឡាជេនសម្រាប់ស្បែករបស់អ្នក
ដែលបណ្តាលអោយទម្រង់មុខឈានទៅរកភាពប៉ោង​ ហើមនេះឯង។
ដើម្បីធ្វើអោយស្បែកនឹងទម្រង់មុខរបស់អ្នកមានសុខភាពល្អនោះ សូមអ្នកកាត់បន្ថយការទទួលទានជាតិអាល់កុល និង
ធ្វើលំហាត់ប្រាណមួយចំនួនអោយបានទៀងទាត់៕

ប្រែសម្រួលដោយ៖ ណារី

គេហទំព័រដើម #

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 01,Jan 1970 07:00 AM) | អ្នកទស្សនា 101

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.