ក្រោយ​ពីឡើង​ដល់​ចំណុច​កំពូល​ ​ហើយនាង​នៅតែ​បន្ដ​រមិចរមួល​ក្បែរ​អ្នក អ្នក​អាច​ងឿងឆ្ងល់​ថា តើ​ភាព​ស្រណុក​ស្រួល​នេះបាន​ធ្លាក់​ទៅ​លើនាង ដូចរូប​អ្នកដែរ​ឬទេ? ការ​បំពេញ​កាមតម្រេក​ឲ្យ​ដៃគូ​ពិតជា​រឿង​សំខាន់​សម្រាប់​ទាំង​បុរស និងស្ដ្រី។

មនុស្ស​ប្រុស​ភាគច្រើន​ សមត្ថភាព​ធ្វើ​ឲ្យ​ដៃគូ​របស់​ខ្លួន​ឡើង​ដល់ឋាន​សួគ៌គឺ​ជាមោទនភាព​មួយ​ផងដែរ។

តើ​ពាក្យថា «​ភាព​ត្រេក​ត្រអាល​ផ្លូវ​ភេទ​» មាន​ន័យ​ដូច​ម្ដេច?

នៅពេល​ផ្ដោត​លើការ​រក្សា​ទំនាក់ទំនង​រឹងមាំ​ជាមួយ​ដៃគូ​ ​មាន​កត្ដា​ជាច្រើន​ដែល​ចូលរួម​ចំណែក​បង្កើតភាព​ត្រេក​ត្រអាល​ឲ្យ​នាង​។ គន្លឹះ​សំខាន់​គឺ​ពេល​វេលា​! ចូរ​ស្វែង​យល់​ពីការ​ស្ទាប​អង្អែល ថើប ​ពាក្យ​ពេចន៍ ចលនា​ និង​ចង្វាក់​ដែល​ធ្វើ​ឲ្យនាង​សប្បាយ​។

ហេតុអ្វី​បានជា​ការ​បំពេញ​កាម​តម្រេក​ឲ្យ​ដៃគូ​ជារឿង​សំខាន់?

បើគ្មាន​ភាព​ស្និទ្ធស្នាល​ និង​បង្កប់​នូវភាព​អៀន​ខ្មាស មិនថា​ អ្នក​ជួប​បញ្ហា​ស្រេ្តស ឬ​ជម្លោះ​ដោះ​ស្រាយ​មិនទាន់​រួចរាល់​យ៉ាង​ណា ទំនាក់​ទំនង​របស់​អ្នកមិន​ប្រក្រតី និង​ផ្អែម​ល្ហែម​ឡើយ​។ ជីវិតសិច​ដ៏​រីករាយ​ជួយ​គូស្នេហ៍​រឹត​ចំណង​កាន់តែ​ស្អិតល្មួត​។ វា​ត្រូវការ​ភាព​អត់ធ្មត់​បន្ដិច និងបង្កើន​ភាព​ផ្អែមល្ហែម​ខ្លះឲ្យគ្នា​ទៅវិញ​ទៅមក។

១. សំឡេង​ថ្ងួចថ្ងូរ​ដោយ​ឯកឯង

ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សំឡេង​ថ្ងួចថ្ងូរ​ដែល​នាងបាន​បញ្ចេញ​អំឡុង​ពេល​វគ្គ​កម្ដៅ​សាច់ដុំ​ និងពេញ​មួយ​សមរភូមិ​។ សំឡេង​ថ្ងូរ​បែប​ធម្មជាតិ​ អាច​បញ្ជាក់​ថានាង​កំពុង​ស្រណុក​ស្រួល​ពិត​ប្រាកដ​។ បើ​នៅពេល​អ្នក​ចាប់ផ្ដើម​ថើប​គុម្ព​ត្រចៀក​នាង​ ហើយ​នាង​ចាប់ផ្ដើម​ព្រឺរោម និងក្រសោប​កាយ​អ្នក​វិញ​ ​បានន័យ​ថាអ្នកធ្វើ​បានល្អ​ហើយ។

២. សង្កេត​ក្រសែ​ភ្នែក​ទាក់ទង​

ទោះបីជា​អ្នកបញ្ចប់​ដោយ​បញ្ចេញ​ទឹកកាម​លើ​ប្រាណ​នាង​ក៏ដោយ​ បើ​អ្នក​ពិតជា​មានអារម្មណ៍​​ស្រឡាញ់​​ និងចង់​នែបនិត្យ​​នាង​ខ្លាំង​ ការប្រើ​ក្រសែ​ភ្នែក​មើលគ្នា​មិន​ត្រឹមតែ​ជួយផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ឲ្យស្អិត​ល្មួតទេ ប៉ុន្ដែ​​ថែមទាំង​ជា​យុទ្ធវិធី​បង្កើន​ចំណង់​ផ្លូវភេទ និងដឹង​ពីការ​ឈាន​ដល់​ចំណុច​កំពូល​របស់​នាង​ផងដែរ។

៣. នាង​ជម្រុះ​អស់​ភាព​តានតឹង

នាង​ជម្រុះ​ភាពតាន​តឹង​ទាំងការ​គិត​រាប់រយ​ជំពូក ក្ដី​បារម្ភ​ និងការ​ស្ទាក់​ស្ទើរ​ចេញពី​ទ្រូង​ពេល​នាង​នៅ​ជាមួយ​អ្នក។ វិធី​ស្វែង​យល់​ពី​បញ្ហា​នេះ​គឺស្ដាប់​ចង្វាក់​ដង្ហើម​របស់​នាង​។ ពេល​ភាពស្រណុក​​ស្រួល​កើនឡើង​ ចង្វាក់​បេះដូង​ក៏​រន្ថាន់ដែរ​។ ចង្វាក់​ដង្ហើមនឹង​កាន់តែ​លោតខ្លី​ជាងមុខ និង​ញាប់​ជាងមុន​រាងបែប​​ដង្ហក់​បន្ដិច។

៤. នាង​ជាអ្នក​ផ្ដួចផ្ដើម​សកម្មភាព

ទំនាក់​ទំនង​តុល្យភាព​គឺ​ភាគីទាំង​ពីរត្រូវ​ខិតខំ​ប្រឹង​ប្រែង​ជួយគ្នា​ទៅវិញ​ទៅមក។ ភាសា​រាងកាយ​របស់​នាង​អាច​ប្រាប់អ្នក​បាន។ ចូរ​ពិនិត្យ​មើល​ថាបើ​នាង​ចំកោង​ខ្នង​ ប្រើដៃ​នាង​បញ្ជា​ប្រាប់​អ្នក ​ក្រសោប​គូទអ្នក​ ឬជួយ​ជំរុញ​ចលនា​ជាមួយ​អ្នក​។ ទាំង​នេះសុទ្ធ​តែសញ្ញា​ស្រណុក​ស្រួល​ដល់​កំពូល​​របស់​នាង​ហើយ៕

គេហទំព័រដើម #

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 01,Jan 1970 07:00 AM) | អ្នកទស្សនា 272

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.