មនុស្ស​ជា​ច្រើន​តែង​តែ​គិត​ស្រមៃ​ជាមួយ​នឹង​ភាព​ស្អាត​ជានិច្ច ព្រោះ​បារម្ភ​អំពី​ការ​កើត​អាល់លែរហ្សុី​​ដូច​ជាផ្ដាសាយ ត្រអក និង​ជំងឺ​ហឺត...។ ប៉ុន្ដែ​ការ​ស្រាវជ្រាវ​ថ្មី​ៗ​នេះ លើក​ឡើង​ថា អនាម័យ​ខ្លាំង​ពេក​គួរ​តែ​ត្រូវ​បាន​កាត់​បន្ថយ​ ព្រោះ​វត្ថុ​មាន​បាក់​តេរី​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុំា​ដែល​ជា​យន្ដ​ការ​របស់​រាង​កាយ​សម្រាប់​ធ្វើ​អោយ​យើង​មាន​សុខភាព​ល្អ។

កាល​ពី ២០ ឆ្នាំ​មុន មាន​ការ​កើន​ឡើង​ជំងឺ​អាល់​លែរហ្សុី​ដោយ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ដឹង​អំពី​មូល​ហេតុ។ មនុស្ស​ម្នាក់​ក្នុង​ចំណោម​ ៤ នាក់ បាន​ទទួល​រង​ជំងឺ​អាល់លែរហ្សុី​នៅ​ក្នុង​ប្រទេស​អង់​គ្លេស​ និង​ចំនួន​នេះបាន​កើន​ឡើង​ជារៀង​រាល់​ឆ្នាំ។

ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ការ​ប៉ះពាល់​ទៅ​នឹង​មេរោគ​ គឺ​គ្រាន់​តែ​ជាហេតុ​ផល​មួយ​ប៉ុណ្ណោះ​ដែល​បង្ក​អោយ​កើត​អាល់លែរហ្សុី ហើយ​របប​អាហារ​កង្វះ​ការ​ហាត់​ប្រាណ បរិស្ថាន​ការ​ប្រើ​ប្រាស់​ថ្នាំ​អង់ទីប៊ី​យ៉ូទិក និង​ប្រវត្ថិ​គ្រួសារ​ធ្លាប់​កើត​មាន​អាល់លែរហ្សុី​អាច​ជា​កត្ដា​ដើរ​តួ​យ៉ាង​សំខាន់​។ ប៉ុន្ដែ​អ្វី​ដែល​កាន់​តែ​ច្បាស់​ពីភស្ដុតាង​គឺ​ថា កុំ​អនាម័យ​ខ្លាំង​ពេក​អាច​កាត់​បន្ថយ​ការ​ប្រឈម​នៃ​ការ​កើត​ជំងឺ​អាល់​លែរហ្សុី​មេរោគ​ជា​ភាវៈ​តូច​ៗ​ដែល​មើល​មិន​ឃើញដោយ​ភ្នែក​ទទេ​ដូច​បាក់​តេរី​​និង​ផ្សិត​។

ក្នុង​ចំណោម​មេរោគ​ទាំង​នោះ ភាគ​ច្រើន​រស់​នៅ​ក្នុង​ស្បែក​ និង​ពោះ​វៀន​របស់​យើង​ជា​ធម្មតា មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​ឡើយ និង​ជួយ​បង្ការ​យើង​ពីជំងឺ លើក​លែង​តែ​បាក់​តេរី Salmonella និង​បាក់​តេរី​ Compylobactery៕ អាន​ផង​ដែរ​អំពី ៖ លាហើយក្លិនក្លៀកមិនល្អ​ ដោយគ្រាន់តែប្រើរូបមន្តធម្មជាតិទាំងនេះ

ប្រែសម្រួលដោយ៖ ជីញ

គេហទំព័រដើម #

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 01,Jan 1970 07:00 AM) | អ្នកទស្សនា 201

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.