ទឹកឃ្មុំ​ និង ខ្ទឹមសទាំងពីរមុខនេះមានសារធាតុសម្លាប់មេរោគ និង លក្ខណៈសម្បត្តិការព្យាបាលដ៏ត្រឹមត្រូវ។ ដូច្នេះការរួមបញ្ជូលទាំងពីរមុខនេះនឹង ផ្តល់នូវអត្ថប្រយោជន៍សុខភាពជាច្រើន។



ទឹកឃ្មុំ
វាពោរពេញទៅដោយវីតាមីន, រ៉ែ និង អង់ស៊ីម។ ត្រឹមតែមួយស្លាបព្រាបាយនៃទឹកឃ្មុំ មានផ្ទុកបរិមាណដ៏ច្រើននៃសារធាតុចិញ្ចឹមដ៏អស្ចារ្យ។ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងទឹកឃ្មុំ គឺពិតជាមានប្រយោជន៍សំរាប់ប្រព័ន្ធភាពសុំាខ្លាំងណាស់។

ខ្ទឹមស
វាត្រូវបានប្រើប្រាស់ជាអាហារ និងឳសថជាច្រើនយូរយារណាស់មកហើយ។ វាមានសារធាតុប្រឆាំងនឹងមេរោគ, ប្រឆាំងនឹងបាក់តេរី និង ប្រឆាំងនឹងអុកស៊ីតកម្មដ៏ត្រឹមត្រូវ។ ខ្ទឹមសឆ្អិនបានបំផ្លាញសារធាតុ allicin វាបាត់បង់សម្រាប់ការព្យាបាល។ ដូច្នេះខ្ទឹមសចម្អិនឆ្អិនស្ទើរតែគ្មានសារធាតុប្រឆាំងនឹងបាអូទិច។ ដូច្នេះអ្នកគប្បីត្រាំខ្ទឹមសឆៅនៅក្នុងទឹកឃ្មុំវិញ ទើបវាអាចផ្តល់នូវលក្ខណៈសម្បត្តិនៃ antibiotic។

គ្រឿងផ្សំ៖
ទឹកឃ្មុំកន្លះលីត្រ (raw honey)
ខ្ទឹមសឆៅចិញ្ច្រាំ រឺទាំងមូល ៨ ទៅ ១០កំពឹស

វិធីធ្វើ៖
ចាក់ទឹកឃ្មុំកន្លះលីត្រចូលទៅក្នុងដបកែវធំមួយ បន្ទាប់មកដាក់ខ្ទឹមសចូលទៅក្នុងដបនោះ។ ទុកវាចោល ១ ខែ ពេលដែលខ្ទឹមសចូលគ្នាសព្វជាមួយនឹងទឹកឃ្មុំរួចហើយ អ្នកអាចយកវាមកប្រើប្រាស់បាន។ ទុកវានៅក្នុងទូរទឹកកករបស់អ្នកដើម្បីរក្សាអោយវានៅស្រស់៕

ប្រែសម្រួលដោយ៖ ដា

គេហទំព័រដើម #

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 01,Jan 1970 07:00 AM) | អ្នកទស្សនា 428

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.