ជាមធ្យម ការសម្រេច​ទឹកកាម​ដោយ​ខ្លួនឯង​ច្រើន​ដង គិត​ចាប់​ពី ៣-៧ដង​ក្នុង ១សប្តាហ៍។ ហើយ​ប្រសិនបើ​អ្នក​សម្រេច​ទឹកកាម​ដោយ​ខ្លួនឯង​ច្រើនជាង​នេះ អ្នក​អាច​នឹង​ប្រឈមមុខ​បញ្ហា​សុខភាព​មួយចំនួន ដែល​បណ្តាល​ឱ្យ​កើត​បញ្ហា​ធ្ងន់ធ្ងរ និង​បណ្តាល​ឱ្យ​មាន​បញ្ហា​ការបន្តពូជ។

តែ​ទោះបី​ជា​យ៉ាងណា បើសិន​អ្នក​សម្រេច​ទឹកកាម​ច្រើនជាង​នេះ មាន​ន័យ​ថា អ្នក​ញៀន​នឹង​តណ្ហា​ផ្លូវភេទ។ ក្រៅ​ពី​នេះ ការសម្រេច​ទឹកកាម​បែបនេះ​អាច​បណ្តាល​ឱ្យ​របួស និង​ហើម​ប្រដាប់ភេទ។

ការសម្រេច​ទឹកកាម​ច្រើន​ធ្វើឱ្យ​មេ​ជីវិត​បុរស​ថយ​ចុះ និង​នាំឱ្យ​គ្មាន​កូន ឬ​ពិបាក​នឹង​មាន​កូន។ ការសម្រេច​ទឹកកាម​ញឹកញាប់​ក៏​ពន្យា​ដល់​ការបាញ់​ទឹកកាម​ចេញ​ដែរ។

ប្រសិនបើ​អ្នក​ខំប្រឹង​បញ្ឈប់​ការសម្រេច​ទឹកកាម​ដោយ​ខ្លួនឯង ខាងក្រោម​នេះ​នឹង​មាន​វិធីសាស្ត្រ​ជួយ​ដល់​អ្នក៖

  • ១. បោះបង់​ចោល​អ្វីៗ​គ្រប់យ៉ាង ដែល​អាច​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍។
  • ២. ចៀសវាង​នៅ​ម្នាក់​ឯង ត្រូវ​ចូលរួម​ក្នុង​ជីវិត​សង្គម ឬ​លេង​កីឡា ធ្វើ​សកម្មភាព​ផ្សេងៗ។
  • ៣. ទទួលទាន​បន្លែ ផ្លែឈើ ដែល​ជួយ​បង្កើន​ថាមពល។
  • ៤. ស្វែងរក​អ្នកប្រឹក្សា​ជាមួយ ទាក់ទង​ការញៀន​នឹង​តណ្ហា​ផ្លូវភេទ។
  • ៥. ការញៀន​តែងតែ​មាន​មូលហេតុ ស្វែងរក​គន្លឹះ​សំខាន់​នាំឱ្យ​អ្នក​ចេះ​តែ​ចង់​សម្រេច​ទឹកកាម​ដោយ​ខ្លួនឯង។
  • ៦. ត្រូវ​មាន​គោលដៅ ឬ​ការប្តេជ្ញា​ចិត្ត​យ៉ាងរឹងមាំ​ថា នឹង​បញ្ឈប់​ការសម្រេច​ទឹកកាម​ដោយ​ខ្លួនឯង​ទៀត។
  • ៧. ចូលរួម​ការប្រជុំ ឬ​ក្រុម​ជំនួយ ដើម្បី​កម្ចាត់​បញ្ហា​ការញៀន​នេះ។
  • ៨. អត់ធ្មត់៕

គេហទំព័រដើម #

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 01,Jan 1970 07:00 AM) | អ្នកទស្សនា 4025

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.