នៅពេលនេះអ្វីដែលជាការទន្ទឹងរង់ចាំរបស់ប្រិយមិត្តចំពោះបទ «ហុយហុយ» នោះ នៅមុននេះបន្តិចផលិតកម្មរស្មីហង្សមាស ក៏ដូចជាអ្នកនាង ពេជ្រ សោភា ផ្ទាល់បានបញ្ចេញ Full MV នៃបទនេះហើយ ក្នុងទិដ្ឋភាពវីដេអូចម្រៀងរួមមួយដែលមានភាពទាក់ទាញបំផុត ។

បទ «ហុយហុយ» ដែលនិពន្ធឡើងដោយតារាចម្រៀង ពេជ្រ សោភា ពិតជាបានបង្កការចាប់អារម្មណ៍ដល់ប្រិយមិត្តអ្នកគាំទ្រយ៉ាងខ្លាំង ព្រោះតែបទនេះបង្កប់ភាពសប្បាយ និង មានស្ទីលរាំដ៏ទាក់ទាញ រួមទាំងការសម្តែងដ៏ស័ក្តិសមរបស់តារាកំប្លែងនាយ ក្រឹម និង អ្នកនាង ពេជ្រ សោភា ទៀត រឹតតែធ្វើឱ្យបទនេះក្លាយជាចំណាប់អារម្មណ៍របស់មហាជនគ្រប់ស្រទាប់តែម្តង ។

បន្ទាប់ពីមានការបង្ហោះបទ «ហុយហុយ» នេះ សន្ទុះនៃការគាំទ្រចូលទស្សនាក៏ចាប់កើនឡើងជាលំដាប់ ព្រោះត្រឹមតែរយៈពេលប៉ុន្មានម៉ោងមុននេះប៉ុណ្ណោះ មានមហាជនចុចចូលទស្សនារហូតដល់ជាង ១៤ ម៉ឺនទៅហើយ ដែលនេះជាចំនួនមួយខ្ពស់មិនគួរឱ្យជឿ ។

សូមទស្សនាវីដេអូបទ «ហុយហុយ» ខាងក្រោមនេះ ៖                                  សាកល

គេហទំព័រដើម ប្រជាប្រិយ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Tuesday 06,Dec 2016 09:45 AM) | អ្នកទស្សនា 339

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.