មុនគឺជាបញ្ហាស្បែកទូទៅមួយដែលច្រើនកើតទៅលើមនុស្សគ្រប់វ័យ ។ វាតែងធ្វើអោយស្បែកមានបញ្ហា រលាក ប៉ោង និងហើម នេះក៏ដោយសារក្រពេញប្រេងនៅក្រោមស្បែកត្រង់បរិវេននោះមានឆ្លងបាក់តេរី និងកើតខ្ទុះ
ហើយបើស្បែកមានការបញ្ចេញប្រេងច្រើនពេកនោះ វានឹងធ្វើអោយកើតមានបញ្ហាមុនជាមិនខាន ជាទូទៅវាច្រើនកើតនៅលើមុខ ក ខ្នង និងស្មា។ បើទោះជាវាមិនមែនជាបញ្ហាធ្ងន់ធ្ងរចំពោះសុខភាព ប៉ុន្តែវា អាចធ្វើអោយមានផលរំខានជាច្រើនចំពោះសម្រស់របស់អ្នក។

មាននូវវិធីជាច្រើនក្នុងការព្យាបាល ដូចជាការប្រើថ្នាំ ម្សៅ និងឡេលាបបំបាត់ដែលអាចរកទិញទៅមានហាងថ្នាំ មួយចំនួន ដោយមានចេញវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញ។
ប៉ុន្តែវាមាននូវវិធីមួយចំនួនដែលអាចជួយបំបាត់បញ្ហាកើតមុននេះបាន ៖
១. ទឹកកក៖
ការយកទឹកកកទៅស្អំអាចជួយបំបាត់អាការៈក្រហម ហើម និងរលាកដែលបណ្តាលមកពីបញ្ហាកើតមុននិង ក្រោយពេលញេចមុនបាន។ វាក៏ជួយសម្រួលចលនាឈាមរត់ និងបន្តឹងស្បែក ហើយក៏ជួយកម្ចាត់ធូលីនិង ជាតិប្រេងដែលកកនៅលើរន្ធញើសបានផងដែរ។ អ្នកអាចប្រើដុំទឹកកកជាដុំធំ ឫតូចទៅខ្ចប់ក្នុងក្រណាត់ស្អាត រួចយកទៅស្អំត្រង់បរិវេនស្បែកដែលមានបញ្ហា អនុវត្តអោយបាន ២ទៅ ៣នាទីស្អំចុះស្អំឡើងម្តងៗ។

២. ក្រូចឆ្មា៖
ក្នុងទឹកក្រូចឆ្មាមានវីតាមីន C ច្រើនអាចជួយកម្ចាត់មុនបានរហ័ស។ អ្នកអាចយកទឹកក្រូចឆ្មាស្រស់មកប្រើ ដោយយកសំឡីដែស្អាតទៅជ្រលក់រួចលាបនៅត្រង់បរិវេនដែលកើតមុននៅពេលមុនចូលគេង។ នៅពេលព្រឹកអ្នកត្រូវធ្វើការលុបលាងមុខជាមួយទឹកក្តៅឧណ្ហៗទើបជាការប្រសើរ។

៣. ប្រេងចម្រាញ់ពីស្លឹកតែ៖
ប្រេងចម្រាញ់ពីស្លឹកតែអាចជួយកម្ចាត់មេរោគបាក់តេរីបាននិងជួយកាត់បន្ថយបញ្ហារលាកស្បែកនិងក្រហម ។ វិធីប្រើអ្នកគ្រាន់តែយកសំឡីទៅជ្រលក់ប្រេងនេះរួចយកទៅលាបត្រង់បរិវេណស្បែកដែលមានបញ្ហា ក្រោយរយៈពេល ១៥ទៅ ២០នាទី អ្នកអាចធ្វើការញីលើស្បែកថ្មមៗមួយកម្រិតទៀតមុននឹងលាងសំអាត មុខចេញ ។

៤. ប្រើថ្នាំដូសធ្មេញ៖
ថ្នាំដូសធ្មេញក៏អាចយកមកជួយបំបាត់បញ្ហាកើតមុននិងស្បែកដែលមានបញ្ហាបាន គឺអ្នកអាចវាយកមកលាប បាន ដោយលាបទុកលើស្បែកមុខរយៈពេល១ម៉ោង ។ អ្នកអាចអនុវត្តវិធីនេះនៅពេលព្រឹក និងនៅពេលណា ក៏បាន។ ក្រោយរយៈពេល ១ម៉ោងត្រូវលាងសំអាតមុខចេញ ។

៥. ចំហាយទឹក៖
ការស្ពុងចំហាយទឹកគឺជាវិធីប្រសើរបំផុតក្នុងការថែរក្សាស្បែកមុខ វាជួយបើករន្ធញើសនិងធ្វើអោយស្បែក អ្នកអាចដកដង្ហើមបាន ។ វាក៏ជួយសំអាតធូលីដី បាក់តេរី និងជាតិខ្លាញ់ដែលនៅសេសសល់លើមុខបាន ព្រោះបញ្ហាទាំងអស់នេះហើយដែលច្រើនបង្ករអោយស្បែកមានបញ្ហា ។ វិធីស្ពុងអ្នកអាចដាំទឹកក្តៅ ចាក់ដាក់ចានធំមួយរួចធ្វើការស្អុងអោយចំហាយប៉ះត្រូវស្បែកមុខបានរយៈពេល ២ទៅ៣នាទីក្រោយមក ធ្វើការលុបលាងមុខជាមួយទឹកក្តៅឧណ្ហៗចេញ ។

៦. ខ្ទឹមស៖
ខ្ទឹមសគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ និងជួយកម្ចាត់មេរោគផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ហើយវាក៏ជួយព្យាបាលមុនលើមុខបានយ៉ាងមានប្រសិទ្ធិភាពផងដែរ ។ វិធីធ្វើអ្នកគ្រាន់តែយកខ្ទឹមទៅចិតជា ចំណិតៗស្តើងៗយកទៅបិទលើមុខ ឫកិនអោយម៉ត់រួចយកទៅលាបលើមុខក៏បាន ទុលចោលរយៈពេល ៥នាទី មុនពេលសំអាតស្បែកមុខជាមួយទឹកក្តៅធម្មតា ។ អ្នកអាចអនុវត្តវិធីនេះ ២ទៅ៣ដងក្នុងមួយថ្ងៃក៏បាន ។

៧. ម្សៅសូដា៖
ដូចដឹងស្រាប់ហើយថាម្សៅសូដាមានគុណសម្បត្តិច្រើន ហើយវាក៏អាចយកមកធ្វើការកម្ចាត់មុនបានផងដែរ ក្រៅពីជួយកំចាត់ធូលីដី និងស្បែកងាប់ហើយនោះ ។ វិធីធ្វើគឺអ្នកគ្រាន់តែយកម្សៅនេះទៅលាយជាមួយទឹក កូរអោយខាប់បន្តិច ឫប្រើជាមួយទឹកក្រូចឆ្មាបន្តិចក៏បាន ។ យកទៅលាបលើមុខ រួចទុកចោលរយៈពេល ២ទៅ ៣នាទីបានហើយ កុំទុកចោលយូរពេក ព្រោះអាចធ្វើអោយស្បែកមុខស្ងួត ។ ក្រោយមកត្រូវលាងសំអាតមុខ នឹងទឹកក្តៅឧណ្ហៗចេញ ។ អនុវត្តវិធីនេះអោយបាន ២ដងក្នុងមួយថ្ងៃ ទើបទទួលបានលទ្ធផល ។

៨. ទឹកឃ្មុំ៖
ទឹកឃ្មុំគឺជាប្រភពនេះសារធាតុមានគុណសម្បត្តិច្រើនបែបធម្មជាតិ ដោយវាអាចជួយព្យាបានផងនិង ពន្លឿនរយៈពេលព្យាបាលផង។ វិធីអនុវត្តអ្នកគ្រាន់តែយកសំឡីស្អាតទៅជ្រលក់ទឹកឃ្មុំ រួចយកទៅលាប ត្រង់បរិវេនដែលកើតមានបញ្ហា ទុកចោលរយៈពេល ៣០នាទី រួចលាងសំអាតនឹងទឹកក្តៅឧណ្ហៗចេញ ។ អនុវត្តអោយបាន ២ទៅ៣ដងក្នុង មួយថ្ងៃ ។

៩.ផ្លែត្រសក់៖
ក្នុងផ្លែត្រសក់មានសំបូរដោយសារធាតុប៉ូតាស្យូម និងវីតាមីនជាច្រើនដូចជាវីតាមីន A, C និង E ។ ហើយវាក៏ជាសារធាតុមួយត្រជាក់ជួយចិញ្ចឹមស្បែកនិងកាត់បន្ថយបញ្ហារម៉ាស់ស្បែក ។ វិធីធ្វើអ្នកគ្រាន់តែចិត ត្រសក់ជាចំណិតតូចៗ យកទៅត្រាំទឹកទុកចោលរយៈពេល ១ម៉ោង ត្រង់យកទឹកប្រើសម្រាប់លុបលាងមុខ ព្រោះក្នុងទឹកនោះមានផ្ទុកវីតាមីន A ប៉ូតាស្យូម និងក្លរ៉ូភីល ជួយចិញ្ចឹមស្បែកមុខ ។ ក្រៅពីនេះអ្នកក៏អាចយក ចំណិតត្រសក់ក្រោយពេលចិតរួចទៅបិតលើមុខក៏បាន ។

១០. ផ្លែល្ហុង៖
នៅក្នុងផ្លែល្ហុងមានសារធាតុច្រើនបំផុតសម្រាប់ព្យាបាលស្បែក និងកម្ចាត់មុន ។ វាជាប្រភពនៃវីតាមីន A និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលជួយកាត់បន្ថយអាការៈរលាកស្បែក ស្បែកក្រហម និងជួយអោយស្បែកទន់ ។ វិធីធ្វើអ្នកអាចយកសាច់ល្ហុងទៅកូរអោយខាប់រួចយកទៅធ្វើម៉ាសបិតលើមុខជាការស្រេច ៕ សុផល

គេហទំព័រដើម ព័ត៏មានឯករាជ្យនៅកម្ពុជា

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Sunday 01,Jan 2017 13:30 PM) | អ្នកទស្សនា 331

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.