​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​កីឡា​តេ​ក្វាន់​ដូ សន សៀវ​ម៉ី បាន​ទម្លាយ​បំណងប្រាថ្នា​របស់ខ្លួន កាលពីពេល​ថ្មីៗ​នេះ​ថា ប្រសិនបើ​មានឱកាស​នាង​ចង់​ប្រឡូក​នៅក្នុង​វិថី​សិល្បៈ​ផ្នែក​សម្តែង និង ដើរ​ម៉ូដ​ម្តង ។​

Image may contain: 1 person, standing, wedding and indoor

​កីឡាការិនី​ជើងឯក​មេដាយមាស​ផ្នែក​កីឡា​តេ​ក្វាន់​ដូ​ដ៏​ល្បីល្បាញ សន សៀវ​ម៉ី បាន​បង្ហើប​ឱ្យ ដឹងថា នាង​មានចិត្ត​ស្រឡាញ់​ផ្នែក​សិល្បៈ​តាំងពី​មាន​អាយុ​ក្រោម ១០ ឆ្នាំ​មកម្ល៉េះ ជាពិសេស​គឺ សិល្បៈ​ផ្នែក​ដើរ​ម៉ូដ គឺ​នាង​តែងតែ​ឆ្លៀតពេល​ទស្សនា​កម្មវិធី​ប​ង្ហា​ញ​ម៉ូដ​របស់​តារា​បរទេស​នៅ តាម​កញ្ចក់​ទូរទស្សន៍ ហើយ​តែងតែ​ស្រមៃ​បានក្លាយ​ជាតា​រា​ម៉ូ​ដែល​ដូច​តារា​បរទេស​ទាំងនោះ ថែម​ទៀតផង ។​

Image may contain: 1 person, smiling, standing, wedding and indoor

​កីឡាការិនី​ដែលមាន​កម្ពស់​ខ្ពស់​រូបនេះ បាន​បន្តថា ចំពោះ​សិល្បៈ​ផ្នែក​សម្តែង​វិញ​ក៏​នាង​មានការ ចាប់អារម្មណ៍​មិន​ចាញ់​សិល្បៈ​ដើរ​ម៉ូដ​ប៉ុន្មាន​ដែរ ដោយ​កន្លងមក​ធ្លាប់មាន​ផលិតកម្ម​មួយចំនួន បាន​ទាក់ទង​ឱ្យទៅ​សម្តែង​ដែរ ប៉ុន្តែ​ពេលនោះ​នាង​មិនមាន​ពេល​គ្រប់គ្រាន់ ព្រោះ​ជាប់រវល់​ហាត់ តេ​ក្វាន់​ដូ ។​

Image may contain: 4 people, people sitting and indoor

​នាង​បាន​បន្ថែមទៀតថា គំនិត​ដែល​ចង់​ផ្លាស់ប្តូរ​ពី​អ្នកកីឡា​មកជា​អ្នកសិល្បៈ​នាពេលនេះ​គឺ ដោយសារតែ​នាង​ចង់​រួមចំណែក​ខ្លះ​នៅក្នុង​វិស័យ​សិល្បៈ ពីព្រោះ​កន្លងមក​នាង​ធ្លាប់មាន​ស្នាដៃ ផ្នែក​កីឡា​តេ​ក្វាន់​ដូ​រួចមកហើយ ។​

Image may contain: 1 person, closeup

​ដំណឹង​នៃ​ការផ្លាស់ប្តូរ​អាជីព​រប​ស់​កីឡាការិនី​ឆ្នើម សន សៀវ​ម៉ី ខាងលើ​បានធ្វើឱ្យ​ប្រិយមិត្ត​ជា ច្រើន​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយ​អ្នកខ្លះ​បង្ហាញ​ការយល់ឃើញថា​ពិតជា​ស័ក្តិសម ណាស់ ពីព្រោះ​ទាំង​កម្ពស់ ទាំង​រូប​សម្រស់​របស់​នាង​គឺមាន​លក្ខណៈ​អំណោយផល​ទាំង​ព្រម តែម្តង ៕ ប្រមាញ់​តួ

Image may contain: 1 personImage may contain: 1 person, standingImage may contain: 1 person, smiling, standing and shoesImage may contain: 1 person, tree, shorts, outdoor, water and natureImage may contain: 1 person, tree, shorts, outdoor, water and natureImage may contain: 1 person, smilingImage may contain: 1 person, standing and outdoorImage may contain: 1 person, indoor

គេហទំព័រដើម ប្រជាប្រិយ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Saturday 07,Jan 2017 15:00 PM) | អ្នកទស្សនា 385

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.