ក្មេងពីរនាក់បងប្អូន ត្រូវបានម្ដាយទុកចោលនៅក្នុងបន្ទប់ជួលមួយកន្លែងតែពីរនាក់បងប្អូនយ៉ាង ត្រមង់ត្រមោចអស់រយៈពេល ៩ ថ្ងៃដោយនាងចេញទៅនៅជាមួយប្រុសស្នេហ៍ បណ្ដាលឲ្យកូនប្រុសម្នាក់ ឈ្មោះ ដានីអ៊ីល (Daniil) អាយុ១ឆ្នាំ១១ខែស្លាប់យ៉ាងអាណោចអាធ័មដោយសារដាច់បាយដាច់ទឹក នៅទីក្រុង គៀវ នៃប្រទេស អ៊ុយក្រែន។ នៅក្រោយពេលដែលម្ដាយឈ្មោះ វ្ល៉ាឌីស្លាវ៉ា ប៉ូដឆាបកូ (Vladislava Podchapko) អាយុ ២០ ឆ្នាំ ទៅចោលបាន ៦ ថ្ងៃ នាំឲ្យកូនស្រីច្បងឈ្មោះ អានណា (Anna) ដែលមានអាយុទើបតែ ២ ឆ្នាំពុំទាន់ដឹងក្ដី នៅឡើយ អង្គុយឱបសពប្អូនប្រុសអស់រយៈពេល ៣ ថ្ងៃទម្រាំម្ដាយវិលមកវិញដោយមិនបានដឹងថា ប្អូនស្លាប់ឡើយ ឯខ្លួនឯងវិញស្ទើរតែមិនរស់ផង។ នៅខណៈដែលក្មេងស្រី អានណា ស្ថិតក្នុងសភាពអត់អាហារ និង អស់កម្លាំងជាខ្លាំងស្ទើរតែស្លាប់ ក្នុងពេលនោះទៅហើយ តែនៅមានខ្យល់ដង្ហើមនៅឡើយ ត្រូវបានប៉ូលិសបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យ ដោយគ្រូពេទ្យបានផ្ដល់អាហាររាវឆ្លងកាត់តាមសរសៃឈាមខ្មៅ រហូតមកដល់ពេលនេះ នាងបានរួចរស់ជីវិតវិញហើយ។ តាមព័ត៌មានឲ្យដឹងថា ក្មេងនេះមានអាការភិតភ័យ និង រកច្រកចេញពីបន្ទប់ ចាក់សោជិតនោះ ព្រោះមានបន្សល់នូវស្នាមតោងទាញ …

គេហទំព័រដើម darasharing

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 06:57 AM) | អ្នកទស្សនា 1

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.