fn-2017-01-10-17-29-22-1

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវបែកជាបួនទល់មុខការ៉ាស់សាំងតេលា ស្ថិតនៅភូមិ

ជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មានករណីគ្រោះថ្នាក់ចររាចរណ៍បង្ករឡើងដោយរថយន្តសេរីទំនើបម៉ាកTUNDRA មួយគ្រឿងពណ៌ស ពាក់ ស្លាកលេខភ្នំពេញ2AC-9217 ដែលត្រូវបានគេស្គាល់ឈ្មោះ ហឿង ខឿង ជាអភិបាលស្រុកអូរជុំ ខេត្តរតនគិរី ដែលតែងតែលាបាតដៃទទួលប្រាក់ ពីឈ្មួញជួញឈើខុសច្បាប់ ជាថ្នូរបណ្តោយអោយមានបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ បានបើកបរក្នុងល្បឿនលឿន ខុសពីបទដ្ឋានបច្ចេកទេសល្មើសច្បាប់ចរាចរណ៍ ក្នុងផ្លូវបែកជាបួន ស្រាប់តែជ្រុលទៅបុករថយន្ត Nissan Navara ពេញទំហឹង ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅចំកណ្តាលទីរួមក្រុងបានលុង។

 

មន្ត្រីប៉ូលីសចររាចរណ៍បានអោយដឹងថា មុនពេលកើតហេតុបានឃើញរថយន្តម៉ាក TUNDRA របស់លោកស្រីអភិបាលស្រុកអូរជុំ បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនក្នុង (ផ្លូវតូចបែកជាបួន) បានបុកទៅលើ រថយន្តNissan Navaraពាក់ស្លាកលេខភ្នំពេញ 2AD-1785 យ៉ាងពេញទំហឹងតែម្តង ចំជំហៀងខាងឆ្វេង ធ្វើឲ្យរថយន្ត Nissan Navara វិល៣ជុំបែរក្បាលរថយន្តទៅលិចវិញ ខូចខាតយ៉ាងដំណំ សំណាងល្អពុំបានប៉ះពាល់ដល់អាយុជីវិតមនុស្សនឹងអ្នកធ្វើដំណើរតាមដងផ្លូវ។ ក្រោយពេលកើតហេតុ លោកស្រីអភិបាលស្រុកអូរជុំ បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ជើងគោកចុះមកអន្តរាគមន៍ ធ្វើការវាស់វែងនាំយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ចរាចរណ៍៕ ដោយ ដាវិត

fn-2017-01-10-17-29-22-2

គេហទំព័រដើម Kntnews

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 07:31 AM) | អ្នកទស្សនា 6

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.