លោកយាយម្នាក់អាយុ 73 ឆ្នាំ រស់នៅស្រុក ចមផ្រៈ ខេត្ត សុរិន្ទ បានស្លាប់អស់ជាច្រើនម៉ោងទៅហើយ ប៉ុន្តែបែរជារស់ឡើងវិញបានគួរឲ្យចម្លែក ផ្អើលអស់អ្នកភូមិ។ ក្រុមគ្រួសាររបស់លោកយាយបានប្រាប់ឲ្យដឹងថា មុននឹងលោកយាយដឹងខ្លួនឡើងមកជាថ្មី ពេលនោះលោកយាយបានស្លាប់ទៅប្រមាណជា 19 ម៉ោងដោយរោគសើស្បែកពងបែកបណ្ដាលឲ្យហើម ពេញដងខ្លួន។ មុននឹងលោកយាយស្លាប់ 2 ម៉ោងកូនក្មួយក៏បាននិមន្តព្រះសង្ឃមកសូត្រធម៌ចម្រើនព្រះជន្ម ជូនលោកយាយឲ្យឆាប់ជាសះស្បើយវិលមកធម្មតាវិញផងដែរ។ ប៉ុន្តែលោកយាយក៏បានផុតដង្ហើមទៅមុន នឹងស្ដាប់ធម៌ទេសនាចប់។ ក្រោយពេលលោកយាយស្លាប់ទៅ កូនចៅក៏បានរៀបចំធ្វើពិធីបុណ្យសព។ ក្នុងអំឡុងពេលនោះ សាកសពគាត់មិនទាន់បានលើកដាក់ក្នុងមឈូសនៅឡើយទេ មានត្រឹមតែក្រណាត់សគ្របរាងកាយដែល ស្ដូកស្ដឹងរបស់គាត់នៅលើគ្រែខាងមុខផ្ទះប៉ុណ្ណោះ។ នៅខណៈនោះ កូនប្រុសដែលរស់នៅឯខេត្តក៏បានមក ចូលរួមបុណ្យសពដោយសំពះសពគាត់។ ពេលនោះហើយដែលលោកយាយភ្ញាក់ដឹងខ្លួនវិញ បន្លឺសំឡេង ខ្សាវៗហៅកូនប្រុស រហូតបណ្ដាលឲ្យញាតិសន្ដានផ្អើលនាំគ្នាមកមើលហេតុការណ៍ដ៏ចម្លែកនេះយ៉ាងច្រើន កុះករ។ ចំណែកលោកយាយវិញបាននិទានរឿងនេះប្រាប់កូនចៅថា គាត់បានជួបវិញ្ញាណបងស្រីគាត់ផង ដែរ។ ពេលនោះវិញ្ញាណបងស្រីបានបបួលគាត់ទៅមើលញោមប្រុសជាកូនដែលកំពុងវះកាត់នៅមន្ទីរពេទ្យ សម្រាប់ព្រះសង្ឃនាទីក្រុង បាងកក។ ពេលនោះ គាត់បានប្រាប់ទៅបងស្រីគាត់វិញថា ទៅអត់កើតទេព្រោះ គាត់គ្មានលុយថ្លៃឡាន។ បន្ទាប់មក វិញ្ញាណបងស្រីគាត់បបួលទៅមើលវត្ត 3 កន្លែងទៀតដែលជាកន្លែង តម្កល់ធាតុរបស់បងស្រីនិងញាតិសន្ដានដែលបានចែកឋានទៅ ដូចជា វត្តឧត្តម វត្តបានខាម និងឈាបនដ្ឋាន(ប៉ាឆា) ឃើញមានមនុស្សម្នាយ៉ាងច្រើនស្លៀកសពាក់សបដិបត្តិធម៌យ៉ាងមានសេចក្ដីសុខ។ ពេលនោះ គាត់គ្មានស្គាល់នរណាម្នាក់ឡើយ។ រីឯព្រលឹងវិញ្ញាណបងស្រីគាត់បានបបួលគាត់បួសជាដូនជី …

គេហទំព័រដើម darasharing

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 08:19 AM) | អ្នកទស្សនា 3

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.