គូស្នេហ៏ពីរនាក់នាំគ្នាឡើងឋានសួគ៌នៅកណ្តាលផ្លូវ នៅទីបំផុតត្រូវគេគប់នឹងដុំថ្មពីខាងក្រៅតែសំណាងល្អ ខាងស្រីរត់គេចខ្លួនទាន់កុំអីវីវរធំ។ ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃសៅរ៏កន្លងទៅថ្មីៗនេះ នៅក្លិបកីឡា  Gweru នៅខេត្តមីតឡែន នៃប្រទេស ហ្ស៊ីមបាវេ (នៅទ្វីបអាហ្រិក) ប្រហែលម៉ោង 1 រំលងអាធ្រាដ។ យោងតាមរបាយការណ៏បានអោយដឹងថា បុរសម្នាក់ឈ្មោះ ឆឹងតាំងហៃ បានរួមភេទជាមយយនឹងនាង អាងណេស ឆាប៉ារីរ៉ា មានអាយុ 34 ឆ្នាំនៅក្នុងរថយន្តម៉ាកតូយូតា  ហើយនៅពេលនោះស្រាប់តែមានជនខិលខូចដែលគេជឿថាជាចោរបានមកស្ទាក់វាយប្លន់តែម្តង។ នៅពេលនោះដែរក្រុមចោរបានចោលដុំថ្មតម្រង់ទៅរថយន្តរបស់ពួកគេ តែខាងស្រីបានរត់គេចខ្លួនភ្លាមតែម្តងហើយបានយកដំណឹងនេះទៅប្តឹងអាជ្ញារធរ។ ចំណែកឯលោក ឆឹងតាំងហៃ វិញបាននៅក្នុងរថយន្តនោះដដែលដោយបានទប់ទាល់ជាមួយនឹងក្រុមទុច្ចរិតទាំងនោះ តែមិនបានសម្រេចត្រូវរបួសរហូតដល់សន្លប់។ នៅពេលភ្ញាក់ដឹងស្មារតីវិញគាត់បានឃើញថា វត្ថុមានតម្លៃទាំងប៉ុន្មានត្រូវបាត់គ្មានសល់។ ភ្លាមៗនោះដែរ​បុរសរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យទាំងអាក្រាតកាយ ដើម្បីសម្រាកព្យាបាល ហើយត្រូវគេដឹងថាមានរបួសធ្ងន់៕

គេហទំព័រដើម darasharing

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 08:39 AM) | អ្នកទស្សនា 22

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.