​បន្ទាប់ពី​មានការ​បង្ហោះ​ក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​កនា​ពេលកន្លងមក​នូវ​រូបភាព​ក្នុង សម្លៀកបំពាក់​ដូច​សត្វ​ក្ងោក​យ៉ាង​ស្រស់ស្អាត​រួចមក ទេព បូ​ព្រឹក្ស ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​លើក សរសើរ​ថា​នាង​ស្អាត​ដូច​ទេព​ធីតា​ក្ងោក​សួគ៌ ។​

​រូបថត​មួយ​សន្លឹក ដែល​តុបតែង​ខ្លួន​ជា​ទេពអប្សរ​ដ៏​ស្រស់ស្អាត នៅលើ​ទឹកដី​ប្រាសាទបុរាណ ក្នុង​ឈុត​សម្លៀកបំពាក់​បុរាណ​ខ្មែរ​របស់​កញ្ញា ទេព បូ​ព្រឹក្ស ទទួលបាន​ពាក្យ​សរសើរ​ជាច្រើន មិន​ថា​អ្នកគាំទ្រ​ឬ អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង អ្នកសិល្បៈ​នោះទេ​។ សូម្បីតែ​អ្នកដឹកនាំ​សម្តែង​ដ៏​ល្បី ឈ្មោះ លោក កៅ សីហា ក៏បាន​សរសេរ​ពាក្យ​សរសើ ទៅលើ​រូបថត​របស់​កញ្ញា ទេព បូ​ព្រឹក្ស ថា​នាង​ជា ៖ “​ទេព​ធិ​តា ក្ងោក​សួគ៌​” ។​

Image may contain: 1 person, standing and outdoor

​ក្រោយពី​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​តារា​ស​ម្រៀ​ង​ស្រី​ស្រស់ស្អាត មាន​ប្រជាប្រិយ​ភាពខ្លាំង កញ្ញា ទេព បូ​ព្រឹក្ស កំពុង​ចាក់​ដោត​បេះដូង​ទស្សនិកជន និង​ប្រិយមិត្ត ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​បាន​ភ្ជាប់​សារ​មួយ​ថា​៖ “​ប្រាសាទបុរាណ​ខ្មែរ ទឹកដៃ​នៃ​បុព្វបុរស​ខ្មែរ​ឃើញ​ហើយ​មិន​សរសើរ​មិនបាន ស្រលាញ់​ណាស់​” ។ ទេព បូ​ព្រឹក្ស បានទទួល​ការ សរសើរ លើ​ការតុបតែង​ខ្លួន បែប​បុរាណ​ថា​សក្តិសម ជា​នារី​ខ្មែរ​យ៉ាង​ស្រស់ស្អាត​ព្រោះ​កន្លងទៅ​គេ ធ្លាប់តែ​ឃើញ​កញ្ញា តុបតែង​ខ្លួន​បែប​យុវវ័យ សិច​ស៊ី និង​បែប​ស៊ី​វិ​ល័យ​សម័យថ្មី​ ។​

Image may contain: 1 person

​តារាចម្រៀង​ស្រី​វ័យក្មេង ស្រស់​សោភា ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស កញ្ញា ទេព បូ​ព្រឹក្ស ត្រូវ បាន​ទស្សនិកជន​មើលឃើញថា នាង​ហាក់​លេចធ្លោ​ជាងគេ ខាង​ក្បាច់​រាំ និង​ការ​តុង​តែងខ្លួន ហើយ​នៅ តែ​រក្សា​ភាព លំនឹង​នៃ​ការគាំទ្រ​គ្រប់ពេល​បង្ហាញខ្លួន​លើ ឆាក​តន្ត្រី​ម្ដងៗ ។ រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​តារាចម្រៀង​ស្រី​ដ៏​សិច​ស៊ី ទេព បូ​ព្រឹក្ស នាពេល​កន្លងទៅ គឺ​ធ្លាប់​ជំពប់​រឿងអាស្រូវ​ពោលគឺ​ត្រូវបាន​ជនខិលខូច​កាត់ត​រូបនាង​ឲ្យ​ស្ថិតក្នុង​រូបភាព​អាក្រាតកាយ មាន ប្រមាណ​ជា​ពីរ ទៅ​បីសន្លឹក ធ្វើ​ឲ្យ ទេព បូ​ព្រឹក្ស មាន​អារម្មណ៍​ខឹងសម្បារ នឹងធ្វើ​ឲ្យ​នាង​ប្ដឹង​រកមុខ អ្នក​កាត់ត​រូបនាង​មក​ទទួលទោស តាមផ្លូវ​ច្បាប់​ទៀតផង ៕ ដេវីត​

Image may contain: 1 person, smiling, standingImage may contain: 1 person, standingImage may contain: 1 person, closeupImage may contain: 1 person, smiling, standingImage may contain: 1 person, smiling, standing

គេហទំព័រដើម ប្រជាប្រិយ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 09:00 AM) | អ្នកទស្សនា 23

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.