រូបថតរបស់បុរសម្នាក់ដែលស្បែកជើងរបស់គាត់មានចេញពណ៌ដូចគេដាក់ពណ៌ល័ក្ខនោះបានល្បីល្បាញយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម បន្ទាប់ពីគាត់បានពាក់ស្រោមជើងក្លែងក្លាយ។ អ្វីដែលបានកើតឡើង ទៅលើលោក Michael Onorati ពីទីក្រុង Glasgow នៃប្រទេសស្កុតឡែននេះ ត្រូវបានគេចុច Like ច្រើនរហូតដល់ជិត 10 ម៉ឺននាក់ឯណោះហើយក្នុងនោះក៏មានអ្នកចុចចែករំលែកមិនតិចដែរ។ ចំពោះមូលហេតុនៃនាំអោយមានអាការៈចម្លែកបែបនេះ ដំបូងគាត់បានគិតថាគាត់បានទទួលរងពីស្ថានភាពឬក៏បាតុភូតម្យ៉ាងដែលគេហោថា «Raynaud» ដែលវាបានរារាំងការផ្គត់ផ្គង់ឈាមទៅអោយសេរីរាង្គណាមួយ ( បើសិនជាអ្នកធ្លាប់យកកៅស៊ូកងមកចងរុំនឹងម្រាមដៃ នឹងបានដឹងច្បាស់ជាក់ជាងមិនខានឡើយ) តែពិតមិនមានឡើយ វាត្រូវគេជឿថាវាបណ្តាលមកពីស្រោមជើងក្លែងក្លាយនេះតែម្តង។ ជាក់ស្តែងមិនមែនត្រឹមតែលោក Michael នៅទេដែលបានជួបរឿងនេះ តែមានអ្នកផ្សេងទៀតក៏បានចែករំលែកពីការពាក់ស្រោមជើងក្លាយក្លាយនេះដែរ តែគួរអោយស្តាយពួកគេពុំបានបង្ហើបប្រាប់ពីស្លាកយីហោរបស់ផលិតផលនោះឡើយ៕

គេហទំព័រដើម khmerwonder

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 09:20 AM) | អ្នកទស្សនា 1

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.