​កាលពីពេល​ថ្មីៗ​នេះ ​តារាចម្រៀង​ជើងចាស់ ស៊ិន ឧ​ត្ត​ម​ផល្លា បានធ្វើឱ្យ​ប្រិយមិត្ត​នៅលើ បណ្តាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​អតីត​តារាចម្រៀង​ល្បី​រូបនេះ ប្រកាសថា នឹង​វិល​មកកាន់​អាជីព​សិល្បៈ​ដែលជា​ឆ្នាំង​ចាស់​របស់ខ្លួន​វិញ ក្រោយ​ស្ងប់ស្ងាត់​រយៈពេល​ជិត ២០ ឆ្នាំ ។​

Image may contain: 1 person

​តារាចម្រៀង​ស្រី​រូបនេះ​បាន​ទម្លាយ​ឱ្យដឹង​តាមរយៈ​ការ​បង្ហោះ​សារ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​កថា ការប្រកាស​វិលត្រឡប់​មកកាន់​វិថី​សិល្បៈ​នៅពេលនេះ​គឺ​ដោយសារតែ​ដួងចិត្ត​របស់​អ្នកស្រី​ហាក់​មិន​ដាច់​អាល័យ​ពី​អាជីព​សិល្បៈ ហើយ​ម្យ៉ាងទៀត​កូនៗ​របស់​អ្នកស្រី​ក៏​ធំៗ​អស់ហើយ ហើយ​អ្វីដែល​ពិសេស​ទៀត​នោះ​គឺ​នៅពេល​ដែលមាន​កម្មវិធី​នៅតាម​ប៉ុស្តិ៍​ទូរទស្សន៍​អ្នកស្រី​អាច​ផ្សព្វផ្សាយ​ពីមុខ​ជំនួញ​ឱ្យ​ទស្សនិកជន​បាន​ស្គាល់​កាន់តែច្រើន ។​

Image may contain: 1 person

​អ្នកស្រី​បាន​បន្តថា ការវិល​ចូល​សិល្បៈ​នាពេលនេះ​អ្នកស្រី​មិនទាន់​ហ៊ាន​ដាក់​ក្តី​សង្ឃឹមថានឹងទទួលបាន​ការគាំទ្រ​ដូច​កាលពី ២០ ឆ្នាំមុន​នោះឡើយ ដោយ​ទុកឱ្យ​ប្រិយមិត្ត​អ្នកគាំទ្រ​ជា​អ្នក កំណត់​ទៅ​ចុះ ។​

Image may contain: 1 person

​អ្នកស្រី​បានបញ្ជាក់​ថែម​ទៀតថា អ្នកនាង​នឹង​ទទួល​ច្រៀង​គ្រប់​កម្មវិធី​របស់​ស្ថា​នី​ទូរទស្សន៍ កម្មវិធី​មង្គលការ ខួបកំណើត និង ជប់លៀង​ផ្សេងៗ ប៉ុន្តែ​មិន​ទទួល​ច្រៀង​ក្នុង​ក្លឹប​រាត្រី​នោះទេ ពីព្រោះ​អ្នកស្រី​ត្រូវ​ក្រោក​ពី​ព្រលឹម ដើម្បី​លក់ដូរ ហើយ​ខ្លាច​កម្លាំង​ស៊ូ​មិនបាន ។​

Image may contain: 2 people, people standing

​គួរ​រំឭក​ផងដែរ​ថា អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា គឺជា​តារាចម្រៀង​ដ៏​ល្បី​មួយរូប​នៅ​អំឡុង​ឆ្នាំ ១៩៩៩ និង ឆ្នាំ ២០០០ ហើយ​មាន​ដៃគូ​ចម្រៀង​ដែល​អាច​ច្រៀង​ចម្រៀង​ជា​ភាសា​ចិន​បាន​ផងដែរ​នោះ គឺ​លោក អ៊ឹង ជុង​ហ៊ាង ដែល​នៅពេលនោះ​អ្នក​ទាំងពី​ហាក់​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់ទស្សនិកជន រហូតដល់​មានការ​យល់ច្រឡំ​ថា ​អ្នក​ទាំងពីរ​ជាគូស្នេហ៍​នឹងគ្នាថែម​ទៀតផង ដោយសារតែមើលឃើញ​ពី​ភាពស្និទ្ធស្នាល​ក្នុង​ភាពជា​ដៃគូ​ចម្រៀង​របស់​អ្នក​ទាំងពីរ​ស្ទើរ​គ្រប់​កម្មវិធី ទាំង​ការច្រៀង​នៅក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ ក៏ដូចជា​ពេល​ការ​ច្រៀង​នៅតាម​ប៉ុស្តិ៍​ទូរទស្សន៍​នានា​ផងនោះ ៕ ប្រមាញ់​តួ

Image may contain: 1 person, smiling

គេហទំព័រដើម ព័ត៏មានឯករាជ្យនៅកម្ពុជា

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 09:30 AM) | អ្នកទស្សនា 21

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.