រណ្តៅដីជ្រៅៗរបស់ឈ្មួញឈ្មោះ កែវ សុវណ្ណ ក្នងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃ វែង កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ គឺរណ្តៅដីជ្រៅៗ បានធ្វើឲ្យប៉បាល់ដីស្រែប្រជាពលរដ្ឋដែលនៅក្បែររណ្តៅដីនោះ។ ប្រការនេះហើយទើបប្រជា ពលរដ្ឋក្នុងភូមិក្រួស ឃុំព្រៃព្នៅ អំពាវនាវឲ្យលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ជួយដោះ ស្រាយដល់ពួកគាត់ជាបន្ទាន់ព្រោះការដោះស្រាយរបស់ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រៃ វែង មិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានឲ្យដឹងថា ការដើស្រាយរបស់អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធនាពេលកន្លងមក បានត្រឹមតែផ្អាកសកម្មភាពជីក រណ្តៅដីរបស់ឈ្មួញឈ្មោះ កែវ សុវណ្ណ ប៉ុណ្ណោះហើយមិនដោះស្រាយផលប៉ះពាល់ទេ។

ទាក់ទងបញ្ហាខាងលើនេះកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧លោក ជា កក្កដា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រៃវែង បានចុះទៅពិនិត្យរណ្តៅដីមួយកន្លែងនៅចំណុច ខាងជើងផ្លូវជាតិលេខ៨ ក្នុងភូមិក្រួស ឃុំព្រៃព្នៅ ស្រុកពារាំង បន្ទាប់ពីមនចាស់រណ្តៅដី ឈ្មោះ កែវ សុវណ្ណ បានដាក់គ្រឿងចក្រកាយអាចម៍ទាំងបំពានច្បាប់ ហើយធ្វើឲ្យមានហា និភ័យដល់ប្រជាពលរដ្ឋ។ លោក ជាកក្កដា បានឲ្យដឹងថា ឈ្មួញឈ្មោះ កែវ សុវណ្ណ ពិតជា បានប្រព្រឹត្តខុសច្បាប់មែនដោយបានធ្វើឲ្យប៉ះពាល់ដីប្រជាពលរដ្ឋនៅជុំវិញនោះខ្លះរាក់ខ្លះជ្រៅ ហើយលោកកំពុងសម្រួលឲ្យខាងម្ចាស់គ្រឿងចក្រចេញសងដីប្រជាពលរដ្ឋវិញ ហើយគ្រឿងចក្រត្រូវផ្អាកសកម្មភាព។

បើតាមការអះអាងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា ការដោះស្រាយរបស់លោក ជា កក្កដា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រៃវែង មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេដោយសារ ត្រូវរង់ចាំឆ្លងយោបល់ពីសំណាក់អភិបាលខេត្តព្រៃវែង ជាមុនសិន។ ហេតុនេះហើយទើប ប្រជាពលរដ្ឋក្នុងភូមិក្រួស ឃុំព្រៃព្នៅ ស្រុកពារាំង អំពាវនាវឲ្យលោក ជា សុមេធី អភិបាលខេត្ត ព្រៃវែងជួយដោះស្រាយដល់ពួកគាត់ជាបន្ទាន់ ព្រោះឈ្មួញឈ្មោះ កែវ សុវណ្ណ កំពុងធ្វើឲ្យប៉ះ ពាល់ដល់ការរស់នៅរបស់ពួកគាត់យ៉ាងកំរោល។ ប្រសិនបើលោកអភិបាលខេត្តមិនជួយដោះ ស្រាយឲ្យបានទាន់ពេលវេលាទេនោះ គឺឈ្មួញឈ្មោះ កែវ សុវណ្ណ អាចបន្តធ្វើអ្វីៗតាមអំ ពើចិត្តជាមិនខាន ព្រោះកន្លងមកមន្ត្រីអាជ្ញាធរឃុំព្រៃព្នៅ និងមន្ត្រីអាជ្ញាធរស្រុកពារាំង មិន ហ៊ានប៉ះពាល់ឈ្មួញរូបនេះទេ ហើយបណ្តោយឲ្យឈ្មួញរូបនេះ ជីករណ្តៅដីធ្វើឲ្យប៉ះពាល់ ដីស្រែអ្នកភូមិតាមអំពើចិត្ត៕

img_1533

លោក ជា សុមេធី អភិបាលខេត្តព្រៃវែង

រណ្តៅដីនៅភូមិក្រួស ឃុំព្រៃព្នៅ

រណ្តៅដីនៅភូមិក្រួស ឃុំព្រៃព្នៅ

គេហទំព័រដើម Moneaksekar

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 09:55 AM) | អ្នកទស្សនា 20

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.