​រាជធានី​ភ្នំពេញ : ស្ត្រី​ម្នាក់​បានសម្រេច​ប្តឹង​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ពាក់ព័ន្ធ​បទល្មើស "​ប៉ុនប៉ង​ឃាតកម្ម​និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ " ។ ហើយ​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ លោក សួន សេរី​រដ្ឋា អមដោយ​មេធាវី គឺ​លោក សុក សំអឿន បាន​ឡើង​ឆ្លើយបំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

 

​តាម​ព័ត៌មាន​ពី​តុលាការ​បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ លោក សុក សំអឿន ក្នុងនាម​មេធាវី បាន​អមដំណើ​លោក សួន សេរី​រដ្ឋា ចូលទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បំភ្លឺ​ជុំវិញ​ពាក្យបណ្ដឹង​នោះ ហើយ​ក្រោយ​បញ្ចប់​ការសាកសួរ លោក សួន សេរី​រដ្ឋា ពុំ​បានធ្វើ​អត្ថាធិប្បាយ​ណាមួយ​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​នោះទេ ដោយ​បង្វែរ​សំណួរ​ឲ្យ​សួរ​ទៅ​លោក​មេធាវី សុក សំអឿន វិញ ហើយ​លោក សុក សំអឿន បាន​ថ្លែងថា រឿងក្ដី​នេះ​មាន​ដើមបណ្ដឹង​ឈ្មោះ ម៉ៃ ស្រី​លក្ខណ៍ ជា​អតីត​បុគ្គលិក​គណបក្ស​អំណាច​ខ្មែរ ដោយ​ប្តឹង​ពីបទ​ប៉ុនប៉ង​ឃាតកម្ម និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដោយ​ភ្ជាប់​ការសន្ទនា​តាម​ឆាត​ក្នុង​គ្រុប​។​

 

​ទោះជា​យ៉ាងណា រហូតមកទល់​ពេលនេះ លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​៕

11-1-2017

គេហទំព័រដើម Kntnews

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 09:53 AM) | អ្នកទស្សនា 2

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.