ក្មេងជនជាតិអង់គ្លេសម្នាក់ត្រូវបានគេរាយការណ៏ថាបានស្លាប់ហើយនិងអ្នកផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ នៅក្នុងឧប្បទេវហេតុធ្លាក់យន្តហោះទេសចរណ៏មួយនៅឆ្នេរខ្សាច់តំបន់ដាច់ស្រយ៉ាលមួយកន្លែងនៅរដ្ឋ ឃ្វីនឡែន ប្រទេសអូស្ត្រាលី កាលពីថ្ងៃអង្គារ៏កន្លងទៅថ្មីៗនេះ។ ស្ត្រីដែលជាជនរងគ្រោះគេពុំទាន់ស្គាល់ឈ្មោះនៅឡើយទេ តែគេប៉ាន់ស្មានថាមានអាយុប្រហែលជា 20 ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុតែម្តង ខណៈដែលបីនាក់ផ្សេងទៀតបានរងរបស់ធ្ងន់។ ស្ត្រីវ័យ 29 ឆ្នាំមកពីចក្រភពអង់គ្លេសម្នាក់បានរងរបួសផ្នែកក្បាល ហើយនិងបាក់ជើង ខណៈដែល ក្មេងប្រុសអាយុ 13 ឆ្នាំម្នាក់ទៀតក៏បានរងរបួសបាក់ជើង ចំណែកឯអ្នកបញ្ជាយន្តហោះអាយុ 62 ឆ្នាំមានឈ្មោះ Les Woodall ក៏ត្រូវគេបញ្ជូនតាមយន្តហោះទៅកាន់មន្ទីរពេទ្យដោយមានរបួសក្បាល បាក់ជើងម្ខាងនិងរងរបួសពោះផងដែរ។ យន្តហោះម៉ូដែល Cessna 172 នេះដែរត្រូវបានគេជឿថាត្រូវបានហោះអមជាមួយយន្តហោះមួយផ្សេងទៀតមកពីក្រុមហ៊ុនទេសចរណ៏« 1770 Castaway » ហើយវាក៏បានធ្លាក់ចុះមកក្រោមនៅវេលាព្រឹកម៉ោង 11 តែម្តង។ ចំពោះយន្តហោះមួយផ្សេងទៀតបានចុះចតដោយសុវត្ថិភាព ដែលបានបង្ករអោយអ្នកដំណើរភ្ញាក់ផ្អើលនឹងទូរស័ព្ទរាយការណ៏ជូនអង្គភាពដែលពាក់ព័ន្ធភ្លាមៗ ដើម្បីមកជួយអន្តារគមន៏។ ចំពោះមូលហេតុនៃគ្រោះថ្នាក់មួយនេះគេមិនបានដឹងថាមកពីអ្វីនោះទេ តែវានឹងមានការស៊ើបអង្កេត ដើម្បីស្វែងរកការពិត៕

គេហទំព័រដើម khmerwonder

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 09:58 AM) | អ្នកទស្សនា 3

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.