តារា​ប្រុស​ជើងចាស់​លោក នុម សន​រ៉ា​ម (Num Sornram) ដែល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ ១៩៩២ បាន​បង្កើន​បទពិសោធ​ក្នុង​អាជីព​សម្តែង​បាន​រហូតដល់ ២៤ ឆ្នាំ ហើយ​ខ្សែភាពយន្ត​ដែល​ធ្វើឱ្យ​ទស្សនិកជន​ចាប់ផ្តើម​ស្គាល់ និង បង្កើន​ប្រជាប្រិយ​ខ្លាំង គឺ​តាមរយៈ​ការសម្តែង​ជា​តួឯក​ប្រុស​ក្នុង​រឿង «​នាង​ផ្កាយព្រឹក​»​។​

Image may contain: 1 person
​មកទល់ពេលនេះ តារា​សម្តែង​ប្រុស​ក្នុង​រឿង «​កូន​ទាសករ​» (Look Tard) មាន​វ័យ ៤៣ ឆ្នាំ តែ​មិនទាន់​រកឃើញ​ម្ចាស់​បេះដូង​ឡើយ​។ ទោះជា​យ៉ាងនេះ​ក្តី លោក នុម សន​រ៉ា​ម (Num Sornram) ធ្លាប់បាន​ប្រឡូក​ក្នុង​រឿង​សេ្ន​ហា​ជាមួយ​តារា​ឯក​ស្រី​ក្នុង​រឿង «​សង្គ្រាម​ដណ្តើម​បេះដូង​» (Ching Rak Hak Sawat) អ្នកនាង នុយ សុ​ជី​រ៉ា (Nui Sujira) តែ​អាយុកាល​ស្នេហា​របស់​ពួកគេ​មិនអាច​បន្ត​លើសពី ៧ ឆ្នាំ ក៏ត្រូវ​ចែកផ្លូវ​គ្នា រីឯ​អ្នកនាង នុយ សុ​ជី​រ៉ា ក៏​ប្រញាប់​ដើរចូល​ផ្លូវ​អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ ២០១៣ ព្រមជាមួយ​កូនស្រី​ម្នាក់​អាយុ​ជាង ២ ឆ្នាំ​។​

Image may contain: 6 people, text
​បន្ទាប់ពី​ចែកផ្លូវ​ជាមួយ​អតីត​សង្សារ លោក នុម សន​រ៉ា​ម ហាក់​មិន​លេចឮ​ដំណឹង​ទាក់ទង​ជាមួយ​នារី​ណា​ទៀតឡើយ តែ​លោក​បែរជា​មក​ខ្វល់ខ្វាយ​តែ​ពី​រឿង​របស់​អ្នកមានគុណ ព្រោះ​ឪពុក​របស់លោក​ជា​តារា​សម្តែង​ជើងចាស់​មួយ​ដួង​គឺ​លោក ឈុម​ផន ថេត​ភិ​ថ័ក គឺមាន​អាយុ ៧៨ ឆ្នាំ​ហើយ​។​

Image may contain: one or more people and closeup
​ក្រៅពី​ចូល​វ័យ​ចាស់ជរា សុខភាព​របស់​ឪពុក​លោក​ហាក់​ប្រែប្រួល​មិន​ប្រក្រតី ជា​រឿង​ដែលជា​យូរ​ឆ្នាំ​មកនេះ​ធ្វើឱ្យ​លោក នុម សន​រ៉ា​ម មានការ​កង្វល់​ចិត្ត និង បារម្ភ​ពី​សុខភាព​របស់​ឪពុក​យ៉ាងខ្លាំង​។​

Image may contain: 2 people, people smiling, people standing
​គួរបញ្ជាក់​ផងដែរ​ថា ថ្មីៗ​នេះ​សុខភាព​ឪពុក​របស់លោក នុម សន​រ៉ា​ម បានធ្វើ​ទុក្ខ​យ៉ាង​ទាន់ហន់​ដល់​ថ្នាក់​ដួលសន្លប់​បាត់បង់​ស្មារតី រហូត​លោក នុម សន​រ៉ា​ម ត្រូវ​ប្រញាប់​បញ្ជូន​ឪពុក​មក​ព្យាបាល​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​។ មិត្ត​អ្នកគាំទ្រ​មានការ​បារម្ភ​ដូចគ្នា​ចំពោះ​ស្ថានភាព​ឪពុក​របស់លោក នុម សន​រ៉ា​ម ហើយ​សូម​បួងសួង​ឱ្យ​ជំងឺ​បាន​ធូរស្រាល និង ឆាប់​ចេញពី​មន្ទីរពេទ្យ​។​

Image may contain: 11 people, text
​លោក នុម សន​រ៉ា​ម បង្ហោះ​រូបភាព​បន្តបន្ទាប់​ក្នុង​អ៊ី​ន​ស្ត្រា​ក្រាម​ពី​ស្ថានភាព​របស់លោក​ឪពុក ព្រមជាមួយ​ពាក្យពេជន៍​អរគុណ​ចំពោះ​អ្នកគាំទ្រ​ដែល​តែងតែ​បារម្ភ​ពី​សុខភាព​របស់​ឪពុក​៕ ខេ​រី (​ប្រភព​៖​អឹម​ថៃ​)

Image may contain: 1 person, standing, suit and outdoorImage may contain: one or more people, people sitting, people sleeping and indoorImage may contain: 2 people, people smiling, people sitting and outdoorImage may contain: 2 people, people sitting and indoorImage may contain: 2 people, people standing and outdoorImage may contain: 2 people, people standing, shoes, sunglasses and outdoor

គេហទំព័រដើម ប្រជាប្រិយ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 10:29 AM) | អ្នកទស្សនា 18

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.