គណៈកម្មការ​ទី​៧ ទទួល​បន្ទុក​កិច្ចការ​សាសនា និង​អប់រំ នៃ​រដ្ឋសភា​ស្នើ​ទៅ​ក្រសួង​ធម្មការ និង​សាសនា ឲ្យ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​ព្រះសង្ឃ។ សំណើ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ពេល​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក ហ៊ឹម ឆែម ទៅ​ឆ្លើយ​បំភ្លឺ​នៅ​មន្ទីរ​រដ្ឋសភា។

ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ស្នើ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​ព្រះសង្ឃ ព្រោះ​លោក​យល់​ថា ព្រះសង្ឃ​ក៏​ជា​ពលរដ្ឋ​ខ្មែរ។ ម្យ៉ាង​វិញ​ទៀត សង្ឃដីកា និង​ឆាយា​ដែល​ជា​ប័ណ្ណ​សម្គាល់​របស់​ព្រះសង្ឃ​នោះ មិន​មាន​វិសាលភាព​ធំធេង​ដូច​មុន​ទៀត​ទេ ខណៈ​ច្បាប់​ថ្មី​កំណត់​យក​អត្តសញ្ញាណប័ណ្ណ​ជា​ការ​សម្គាល់​អត្តសញ្ញាណ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​ការ​សួរ​ដេញ​ដោល​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ ថា រដ្ឋមន្ត្រី​ក្រសួង​ធម្មការ នឹង​យក​សំណើ​របស់​លោក​ជជែក​បន្ត​ជាមួយ​ក្រសួង​ពាក់ព័ន្ធ៖ «»។

លោក យ៉ែម បុញ្ញឫទ្ធិ  យល់​ថា ប្រសិនបើ​ព្រះសង្ឃ​មាន​អត្តសញ្ញាណប័ណ្ណ​ដូច​ពលរដ្ឋ​ទូទៅ នោះ​នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ព្រះសង្ឃ​ដើម្បី​បន្ត​ការ​សិក្សា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស និង​ចុះ​ឈ្មោះ​បោះឆ្នោត ខណៈ​ច្បាប់​បោះ​ឆ្នោត​កំណត់​យក​អត្តសញ្ញាណប័ណ្ណ​ជា​ឯកសារ​គោល៖ «»។

សំណើ​របស់​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បែប​នេះ នៅ​ពេល​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក ហ៊ឹម ឆែម មក​ឆ្លើយ​បំភ្លឺ​នៅ​មន្ទីរ​រដ្ឋ​សភា​នៅ​ថ្ងៃ​ទី​១០ ខែ​មករា អំពី​ពុទ្ធសាសនបណ្ឌិត្យ ពុទ្ធិក​សកលវិទ្យាល័យ និង​វិស័យ​សាសនា។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក ហ៊ឹម ឆែម មិន​ចំណាយ​ពេល​ច្រើន​និយាយ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ឡើយ គ្រាន់​តែ​អះអាង​ថា ការ​សួរ​ដេញដោល​នេះ​មាន​ការ​យោគយល់​គ្នា ប្រាប់​ពី​ការ​ផ្លាស់ប្ដូរ​ទីតាំង​ក្រសួង។

បន្ថែម​ពី​នេះ​ទៀត លោក យ៉ែម បុញ្ញឫទ្ធិ  ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​ធម្មការ បាន​រាយការណ៍​ជូន​រដ្ឋ​សភា​ថា ក្រសួង​ធម្មការ នឹង​ផ្លាស់ប្ដូរ​ទីតាំង​ទីស្ដីការ​ក្រសួង​មក​នៅ​ជាប់​ពុទ្ធសាសនបណ្ឌិត្យ ត្រូវ​ចំណាយ​ថវិកា​របស់​រដ្ឋ ហើយ​ទីតាំង​ចាស់​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ពុទ្ធិក​សកលវិទ្យាល័យ ព្រះសីហនុរាជ។ លោក​ថា ឲ្យ​ដឹង​ថា គ្មាន​ការ​បាត់​ដី​ពុទ្ធសាសនបណ្ឌិត្យ​ដូច​ការ​លើក​ឡើង​ពី​មុន​ដែរ។ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យ​ដឹង​ដែរ​ថា គណៈកម្មការ​ទី​៧ នៃ​រដ្ឋ​សភា និង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ រដ្ឋមន្ត្រី​ក្រសួង​អប់រំ មក​ឆ្លើយ​បំភ្លឺ​បន្ថែម​ទៀត។

ទាក់ទង​រឿង​នេះ ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នៃ​ក្រសួង​មហាផ្ទៃ ឃៀង សុគន្ធា ថា​លោក​មិន​ទាន់​ដឹង​ព័ត៌មាន​នេះ​ពី​ថ្នាក់លើ​របស់​លោក​នៅ​ឡើយ​ទេ។ លោក​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា តើ​ព្រះសង្ឃ​គួរ​មាន​អត្តសញ្ញាណប័ណ្ណ ឬ​គ្មាន​អត្តសញ្ញាណប័ណ្ណ​នោះ​ទេ។ ប៉ុន្តែ​លោក​ប្រាប់​ថា សព្វ​ថ្ងៃ​នេះ​ច្បាប់​មិន​តម្រូវ​ឲ្យ​ព្រះសង្ឃ​មាន​អត្តសញ្ញាណប័ណ្ណ​ទេ ព្រោះ​ព្រះសង្ឃ​មាន​សង្ឃដីកា និង​ឆាយា ដែល​ជា​ការ​កត់សម្គាល់​ព្រះសង្ឃ​ជំនួស​អត្តសញ្ញាណប័ណ្ណ​ទៅ​ហើយ៖ «»។

រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក ហ៊ឹម ឆែម ឲ្យ​ដឹង​ថា ព្រះសង្ឃ​សព្វថ្ងៃ​មាន​ជាង ៦៥.០០០​អង្គ។ ជា​ការ​កត់សម្គាល់​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៃ​បញ្ជី​បោះ​ឆ្នោត​របស់ គ.ជ.ប បង្ហាញ​ថា ព្រះសង្ឃ​ចុះ​ឈ្មោះ​ឆ្នោត​តិច​ជាង​មុន។

ការ​ធ្លាក់​ចុះ​នៃ​ការ​ចុះ​ឈ្មោះ​របស់​ព្រះសង្ឃ​នេះ ខណៈ​ច្បាប់​បោះ​ឆ្នោត​ថ្មី​ទាមទារ​យក​អត្តសញ្ញាណប័ណ្ណ​ទើប​អាច​ចុះ​ឈ្មោះ​បាន។ ដោយ​ឡែក​កន្លង​ទៅ ព្រះសង្ឃ​មួយ​ចំនួន​បាន​យក​លិខិត​បញ្ជាក់​កំណើត​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ទីកន្លែង​ព្រះអង្គ​គង់​នៅ​បន្ថែម ទើប​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន។

ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នៃ​ក្រសួង​មហាផ្ទៃ ឃៀង សុគន្ធា ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​អាជ្ញាធរ​មិន​ធ្វើ​អត្តសញ្ញាណប័ណ្ណ រួម​មាន ព្រះសង្ឃ ជន​វិកលចរិត និង​ជន​មាន​ពិរុទ្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រដើម វិទ្យុអាស៊ីសេរី​

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 10:45 AM) | អ្នកទស្សនា 1

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.