​ក្រោយពី​ស្ងប់ស្ងាត់ សកម្មភាព​សិល្បៈ​មួយរយៈ​មក ពេលនេះ​តារា​សម្តែង​រូបរាង​ខ្ពស់ស្រឡះ លោក​ឈុន វីរៈ​កុសល បាន​រៀបការ​ស្ងាត់ៗ​កាលពី​ម្សិលមិញ ។ ក្នុងនោះ​ក៏មាន​ការ​បង្ហើប​ថា ពិធី​រៀប​អាពាហ៍ពិពាហ៍ របស់​តារា​សម្តែង​រូបនេះ មិនឃើញ​មាន​មិត្តភក្តិ​ក្នុង​សិល្បៈ​ចូលរួម​ឡើយ ។​

Image may contain: 1 person, standing and suit

​គេ​បានឃើញ​រូបថត​មួយ​សន្លឹក​ដែល ឈុន វីរៈ​កុសល ស្ថិតក្នុង​សម្លៀកបំពាក់​កូន​ក​ម្លោះ​ពណ៌​ទឹក ប៊ិច​ស្រស់ រួមជាមួយ​កូនក្រមុំ ដែលមាន​មុខមាត់​ស្រស់ស្អាត​សក្តិសម​ជាមួយ​រូបលោក ។ ក្នុងនោះ​ក៏មាន​ការ បញ្ជាក់ថា​លោក ឈុន វីរៈ​កុសល បាន​រៀបការ​កាលពី​ថ្ងែ​ទី ១០ ខែមករា ម្សិលមិញ​នេះ នៅ​កោះ​ពេជ្រ ។ ពិធី​រៀបការ​របស់លោក​មាន​ភាព​អធិកអធម​តែ​គេ​មិនឃើញ​មាន​វត្តមាន​អ្នកសិល្បៈ​ចូលរួម​នោះ ឡើយ ។ ភរិយា​របស់ លោក​គឺជា​កូនអ្នកមាន​មុខ​មាន​មាត់​នៅក្នុង​សង្គម ។​

Image may contain: 5 people, people smiling, people standing, wedding and outdoor

​លោក ឈុន វីរៈ​កុសល គឺជា​តារា​សម្តែង​ដែលមាន​មុខមាត់​ស្រស់​សង្ហា​និង​មាន​រូបរាង​ខ្ពស់ស្រឡះ មិន​ចាញ់​តារា​បរទេស​ប៉ុន្មាន​ឡើយ​។​លោក​បាន​ចូលរួម​សម្តែង​រឿង ចម្រៀង​ខារ៉ាអូខេ និង​ ស្ប៉ត​ពាណិជ្ជកម្ម ជាច្រើន ។ ភាគច្រើន​ដៃគូរ​សម្តែង​ដែល​សក្តិសម​ជាមួយ​លោក​គឺ​អ្នកនាង ឌុ​ច សុភា ។​

Image may contain: 1 person, sitting, mountain, outdoor and nature

​កាលពី​ចុងឆ្នាំ​២០១៥ លោក ឈុន វីរៈ​កុសល ក៏បាន​ចូលរួម​ក្នុង​កម្មវិធី Asean Celebrity Explore Quest Malaysia នៅ​ប្រទេស​ម៉ាឡេស៊ី រួមជាមួយ​លោក យ៉ែម សំ​អូន សូ​ដា នី​តា និង​សម ម៉ា​ណា ដែល​តំណាង អោយ ប្រទេស​កម្ពុជា រួមជាមួយ​តារា ជាច្រើន​មកពី​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន ៕ ចេ​នី​

Image may contain: 1 personImage may contain: 3 people, shoes and outdoorImage may contain: 2 people, people standing and weddingImage may contain: 1 person

គេហទំព័រដើម ព័ត៏មានឯករាជ្យនៅកម្ពុជា

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 12:00 PM) | អ្នកទស្សនា 3

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.