កូនកំលោះ​ម្នាក់ ដែល​កំពុង​រៀបការ​មិន​ទាន់​បាន​ក្រេប​ទឹកឃ្មុំ​ផង​ត្រូវ​ភ្ញៀវ​វាយ​បែកក្បាល​ដេរ ​១៥​ថ្នេរ ព្រោះតែ​បង្ករឿង​ជាមួយ​ភ្ញៀ​ធ្វើ​ឲ្យ​ភ្ញៀវ​ក្នុង​មង្គលការ​ខ្លួនឯង​រត់​ជាន់ជើងគ្នា រហូត​ភ្ញៀវ​ខ្លះ​ភ្លេច​ចំណងដៃ​ទៀតផង​។​​ ករណី​ហិង្សា​នៅក្នុង​ពី​ធី​មង្គលការ​រវាង​កូនកំលោះ និង​ភ្ញៀវ​នេះ បានកើត​ឡើង នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ពោធិ៍​ថ្មី ឃុំ​ស្វាយ​យាន ស្រុក​កំពង់រោទិ៍ ខេត្ត ស្វាយរៀង ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ​ ។​

​នគរបាល​ស្រុក​កំពង់រោទិ៍​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ត្រូវ​ភ្ញៀវ​វាយ​ឲ្យ​បែកក្បាល​ឈ្មោះ កុ​ត សូ​នី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ ។ ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ យស់ សុភ​ត្រា អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្បាលថ្នល់ ឃុំ​ក​ន្តៀ​ង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង នៅពេលដែល​បក្ខពួក​ជ​ន​សង្ស័យ សុទ្ធសឹងតែ​ជា​ក្មេងស្ទាវ​ច្រើន​នាក់​ទៀត​បាន​រត់គេចខ្លួន​។​

Image may contain: 1 person

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយថា នៅ​មុនពេល​កើតហេតុ កូនកំលោះ និង កូនក្រមុំ បាន​ឈរ​ទទួលភ្ញៀវ​ប្រុស​ស្រី​យ៉ាង​រលូន​។ លុះ​ក្រោយមក ភ្ញៀវ​បាន​ចូល​រោង ហូប​អាហារ​ប្រព្រឹត្ត​ទៅដោយ​សប្បាយរីករាយ ហើយ​កូន​ក​ម្លោះ បាន​ដើរ​ទទួល​ពរជ័យ​ពី​ភ្ញៀវ​តាម​តុ​ ត្រូវបាន​ភ្ញៀវ​លើក​កែវ​ឲ្យ​កូន​ក​ម្លោះ​ផឹក​ដាច់​មួយ​កែវៗ​ដើម្បី​ស្វាគមន៍​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ បន្ទាប់មកទៀត​តន្ត្រី​បាន​ប្រគុំ​កាន់តែ​រន្ថើន​ឡើង ហើយ​គេ​ក៏​បានឃើញ​កូនកំលោះ​ទំនងជា​ស្រវឹង​ស្រឿងៗ​ដែរនោះ ក៏​ចូលទៅ​រាំលេង ទើប​មាន​កើត​ជម្លោះ​ឡើង​តែម្តង​។

Image may contain: one or more people

​ការឈ្លោះប្រកែក​គ្នា​នេះ អាច​បណ្តាលមកពី​នៅពេល​រាំ មានការ​ជាន់ជើងគ្នា​ប​ន្តិ​ច​បន្តួច ស្របពេល​ភ្ញៀវ ដែលជា​ក្រុម​ជនដៃដល់​ក៏​ស្រវឹង កូនកំលោះ​ក៏​ស្រវឹង​ស្រឿងៗ ទើប​កើត អំពើហិង្សា​វាយ​គ្នា​តែម្តង​ ៕
សុថា​ត់​

គេហទំព័រដើម ព័ត៏មានឯករាជ្យនៅកម្ពុជា

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 13:30 PM) | អ្នកទស្សនា 4

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.