អង្គការណាសា របស់សហរដ្ឋអាមេរិក ថ្មីៗនេះបានបង្ហាញរូបភាពព្រៃឈើតាមរយៈផ្កាយរណបរបស់ខ្លួន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ណាសាបានបង្ហាញថាព្រៃឈើនៅក្នុងប្រទេសកម្ពុជា គឺបានបាត់បង់លឿនជាងគេបំផុតនៅក្នុងពិភពលោកបើប្រៀបធៀបជាមួយនឹងបណ្តាប្រទេសនានានៅក្នុងពិភពលោក។

ផ្អែកលើរបាយការណ៍របស់អង្គការអន្ដរជាតិ ណាសាដែលចេញផ្សាយនៅក្នុងដើមខែ មករា ឆ្នាំ ២០១៧ បានបញ្ជាក់ថា រវាងឆ្នាំ ២០០១ និងឆ្នាំ ២០១៤ អត្រានៃការបាត់បង់ព្រៃឈើប្រចាំឆ្នាំក្នុងប្រទេសកម្ពុជាបានកើនឡើងជាង១៤ភាគរយ។ បើគិតជាតួលេខ ប្រទេសកម្ពុជាបានបាត់បង់ព្រៃឈើសរុបចំនួនជាង១លានហិកតា។

តាមរបាយការណ៍របស់អង្គការណាសា បានបញ្ជាក់ទៀតថា បើទោះបីជាប្រទេសផ្សេងទៀតបានបាត់បង់ព្រៃឈើច្រើនហិកតា បន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្ដែប្រទេសកម្ពុជាបានឈរនៅលំដាប់ដែលបាត់បង់ព្រៃឈើលឿនជាងគេនៅក្នុងពិភពលោក ដោយសារការកាប់បំផ្លាញរបស់មនុស្ស។

គួរបញ្ជាក់ថា ការរកឃើញពីស្ថានភាពកាប់ព្រៃឈើនៅប្រទេសកម្ពុជាដោយអង្គការណាសា របស់សហរដ្ឋអាមេរិក ថ្មីៗនេះគឺបានកើតឡើងបន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ដ្រមកពីសាកលវិទ្យាល័យម៉ារីលែននិង អ្នកឃ្លាំមើលជាសកលនៃព្រៃឈើរបស់វិទ្យាស្ថានធនធានពិភពលោកដែលត្រូវបានគេប្រើប្រាស់ទិន្នន័យផ្កាយរណប ដើម្បីតាមដាននៃអត្រាបាត់បង់ព្រៃឈើ នៅលើមាត្រដ្ឋានពិភពលោកដែលក្នុងនោះមានកម្ពុជាផងដែរ៕

img_1549 img_1550

គេហទំព័រដើម Moneaksekar

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 13:55 PM) | អ្នកទស្សនា 122

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.