ករណីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួនប្រអំណាចឆក់ប្លន់ដីធ្លីប្រជាពលរដ្ឋនៅស្រុករវៀង ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ គឺរហូតមកដល់ពេលនេះអាជ្ញា ធរស្រុក អាជ្ញាធរខេត្ត ក៏ដូចជាក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនទាន់ចាត់វិថានការជួយដោះស្រាយប្រជាពលរដ្ឋប្រកបដោយតម្លាភាពឡើយ។ ហេតុនេះហើយទើបក្រុមហ៊ុនដែលទទួល បានដីសម្បាទានសេដ្ឋកិច្ចពីរដ្ឋាភិបាលលោក ហ៊ុន សែន ជាពិសេសក្រុមហ៊ុនចិន បន្តធ្វើសកម្មភាពឆក់ប្លន់ដីធ្វីពីពលរដ្ឋនិងបំពានលើសិទ្ធិរស់នៅរបស់ពលរដ្ឋខ្មែរតាមអំពើចិត្ត។ មានការកត់សម្គាល់ថា តាំងពីសម័យលោក អ៊ុំ ម៉ារ៉ា នៅធ្វើជាអភិបាលខេត្តព្រះវិហារ រហូតដល់ពេលលោក អ៊ុន ចាន់ដា កាន់តំណែងជាអភិបាលខេត្តព្រះវិហារ គឺមិនបានគិតគូរជួយដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋរងគ្រោះឡើយ។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តព្រះវិហារបានឲ្យដឹងថា ប្រជាពលរដ្ឋជាង១ោោគ្រួសារក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករៀង កំពុងព្រួយបារម្ភពីការបាត់បង់ដីធ្លីស្រែចម្ការ សម្រាប់ប្រកបរបរកសិកម្មចិញ្ចឹមជីវិត។ សេចក្តីព្រួបារម្ភរបស់ប្រជាពលរដ្ឋបានកើតឡើងនៅ ក្រោយពេលក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចឈ្មោះ ភី អិន ធី (PNT) យកគ្រឿងចក្រជាច្រើន គ្រឿងចូលទៅឈូសឆាយព្រៃឈើបន្ថែមទៀតដើម្បីពង្រីកទំហំដីសម្បទានរបស់ខ្លួនរំលោភលើដីស្រែចម្ការរបស់អ្នកភូមិ។ នៅពេលដែលក្រុមហ៊ុនឈូសឆាយបំពានលើដីធ្លីប្រជាពល រដ្ឋគឺមន្ត្រីអាជ្ញាធរឃុំរៀបរយ ក៏ដូចជាមន្ត្រីអាជ្ញាធរស្រុករវៀង មិនបានជួយអន្តរាគមន៍ ដល់ប្រជាពលរដ្ឋនោះទេ គឺបណ្តោយឲ្យក្រុមហ៊ុនធ្វើអ្វីៗតាមអំពើចិត្ត។

ចំណែកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច របស់ចិនឈូសឆាយឆក់ប្លន់ដីធ្លីក្នុងស្រុកឆែបនិងស្រុកជ័យសែន ខេត្តព្រះវិហារ បានចោទប្រ កាន់ថាក្រុមហ៊ុនចិនបានដឹកជញ្ជូនកម្មករជាច្រើននាក់ប្រដាប់ដោយដំបងធំៗមកដេញវាយនិងសម្លុតពួកគាត់ដែលកំពុងបោះជំរំនៅក្នុងព្រៃការពារ។ ជាងនេះទៅទៀតកម្មករក្រុមហ៊ុនចិន បានលើកគោយន្តអ្នកភូមិទម្លាក់ចូលស្រះទឹកនិងទម្លាក់ចូលក្នុងអូរយ៉ាងកំរោលទៀតផង។ ហេតុនេះហើយទើបប្រជាសហគមន៍ជាង១០០នាក់មកពីឃុំម្លូព្រៃ២ ឃុំសង្កែ ស្រុកឆែប និងខ្លះទៀតមកពីស្រុកជ័យសែនសម្រេចដាក់ពាក្យបណ្តឹងទៅអាជ្ញាធរឲ្យជួយដោះស្រាយ ដល់ពួកគាត់ពីបទប្រើអំពើហិង្សាលើពួកគាត់។

មន្ត្រីអង្គារក្រៅរដ្ឋាភិបាលបានឲ្យដឹងថាក្រុមហ៊ុនចិនឈ្មោះហេងណុង (Heng Nung) និងឈ្មោះ ហេងរ៉យ (Heng Ruoy) បានធ្វើសកម្មភាពឈូសឆាយបំពានលើដីធ្លីប្រជាពលរដ្ឋ ក្នុងស្រុកជ័យសែននិងស្រុកឆែប យ៉ាងគឃ្លើនហើយកាលពីថ្ថៃទី០៥-០៦ ខែមករាឆ្នាំ២០១៧ មេការក្រុមហ៊ុនចិនបានដឹកកម្មករជនជាតិចិនជាច្រើននាក់ប្រដាប់ដោយដំបងធំៗមកដេញ វាយអ្នកភូមិដែលបោះជំរំដេកចាំការពារដីមិនឲ្យក្រុមហ៊ុនចិនឈូសឆាយ។ ក្នុងពេលកើត ហេតុនោះបើកុំតែមានមន្ត្រីអាជ្ញាធរស្រុកជួយអន្តរាគមន៍កុំអីពលរដ្ឋខ្មែរច្រើននាក់ត្រូវរងរបួសធ្ងន់ចាមិនខាន។ បញ្ហានេះរដ្ឋាភិបាលលោក ហ៊ុន សែន មិនគួរបណ្តែតបណ្តោយតទៅ ទៀតទេព្រោះក្រុមហ៊ុនចិនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនៅស្រុកឆែបនិងស្រុកជ័យ សែន កំពុងឆក់ប្លន់ដីធ្លីកេរដូនតារបស់ពលរដ្ឋខ្មែរ ហើយថែមទាំងប្រើអំពើហិង្សាលើពលរដ្ឋ ខ្មែរយ៉ាងសាហាវព្រៃផ្សៃ៕

img_1544

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ

img_1541 img_1542 img_1543

គេហទំព័រដើម Moneaksekar

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 13:47 PM) | អ្នកទស្សនា 2

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.