​រាជធានី​ភ្នំពេញ : អគ្គស្នងការ​នគរបាល​ជាតិព្រមាន​ថា ចាប់ពីពេលនេះ​ទៅ លោក នឹង​ចាប់បញ្ជូន​នគរបាល​ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ​និង​នគរបាល​ដាក់កុង​ត្រួ​ល​ពួនស្ទាក់​ផាក​ពលរដ្ឋ​យកលុយ​ខុសច្បាប់ ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​បន្ត​នីតិវិធី​ស្រាវជ្រាវ​រក​ភស្តុតាង​បន្ថែម​រួច​ឲ្យ​តុលាការ​កាត់ទោស​ទៅតាម​ច្បាប់​។​

 

​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​បំពាក់​ឋានន្តរសក្តិ​ជូន​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ នៅតាម​នាយកដ្ឋាន និង​ស្នងការ​នគរបាល​តាម​ខេត្ត​មួយចំនួន​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៧​កន្លងទៅនេះ លោក នេ​ត សា​វឿ​ត បាន​បញ្ជាក់ថា កន្លងទៅ ប្រធាន​នាយក​រដ្ឋា​ន​មួយចំនួន​បាន​កាត់​ប្រាក់​របប​ពី​មន្ត្រី​ថ្នាក់ក្រោម​ដូចជា កាត់​របប​ប្រេងសាំង របប​ប្រាក់​បេសកកម្ម និង​ប្រាក់​របប​នានា​ទៀត​។ លោក​ក៏បាន​ព្រមាន ដល់​នគរបាល​ចរាច​រណ៍​ដែល​ដាក់កុង​ត្រូល​ស្ទាក់​ផាកពិន័យ​យកប្រាក់​ពី​ពលរដ្ឋ​ខុសច្បាប់​ផងដែរ​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

 

​គេហទំព័រ​នោះ​សរសេ​ថា ៖ «​សម្រាប់​មន្ត្រីនគរបាល​ចរាចរណ៍​ដែល​ប្រចាំការ​នៅតាម​ដងផ្លូវ ចាប់ពី​ម៉ោង​នេះ​ទៅ ឯកឧត្តម​នឹង​ចាត់វិធានការ​លែង​ឲ្យ​មានការ​អប់រំ​ទៀត​ទេ​ហើយ ពោលគឺ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ដែល​ប្រចាំការ​នៅ​ដងផ្លូវ ត្រូវ​ប្រើប្រាស់​ឥរិយាបថ​ឲ្យ​បាន​ត្រឹមត្រូវ ត្រូវ​ប្តូរ​ច​រឹក​កោស​រុស​ទារប្រាក់​ឬទ​ទួល​ប្រាក់​សូក​ពី​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ប្រើ​សំដីសំដៅ​ឲ្យ​សមរម្យ​ដាក់​ប្រជាពលរដ្ឋ ហើយ​ថា​សម្រាប់​បញ្ហា​នេះ បើ​នគរបាល​ធ្វើ​មិនបាន ឯកឧត្តម​ថាបើ​រកឃើញ​ភស្តុតាង គឺ​ត្រូវ​បញ្ជូនទៅ​តុលាការ​តែម្តង​»​។​

 

​លោក នេ​ត សាវឿន បន្តថា​គន​របាល​ចរាច​រណ៍​ជា​កម្លាំង​ដែល​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ខាងក្រៅ​ច្រើនជាងគេ គឺ​ប្រាក់​ឧ​ត្ថ​ម្ភ​ប្រចាំខែ​ពី​លោក ស ខេង ប្រាក់​ផាកពិន័យ​ច្រើនជាងគេ និង​ប្រាក់ឧបត្ថម្ភ​នានា​បន្ថែមទៀត តែ​លោ​កថា បាតុភាព និង​ទង្វើ​មិនល្អ​របស់​នគរ​បាលច​រា​ចរណ៍​មិន​ថយចុះ​ទេ​៕

11-1-2017 11-1-2017-1

គេហទំព័រដើម Kntnews

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 14:57 PM) | អ្នកទស្សនា 5

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.