នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) បាន​ស្នើ​ឲ្យ​កម្ពុជា ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ពលរដ្ឋ និង​ពាណិជ្ជករ​វៀតណាម ដើម្បី​អាច​រស់នៅ និង​ប្រកប​របរ​រក​ស៊ី​នៅ​កម្ពុជា ឲ្យ​បាន​រឹងប៉ឹង។ វៀតណាម យល់​ថា ជំនួយ​របស់​រដ្ឋាភិបាល​កម្ពុជា នេះ នឹង​ពង្រឹង​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ។

សារព័ត៌មាន​វៀតណាម ឈ្មោះ ទួយ ជែរ ញូវ (Tuoi Tre News) បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១០ មករា ថា ក្នុង​ជំនួប​លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) ជាមួយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​ទីក្រុង​ហាណូយ (Hanoi) ប្រទេស​វៀតណាម ហើយ​មេ​ដឹកនាំ​រដ្ឋាភិបាល​វៀតណាម រូប​នេះ ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​បង្កើន​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​រវាង​កង​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​គ្រប់​កម្រិត​នៃ​ប្រទេស​ទាំង​ពីរ តាម​រយៈ​កិច្ច​សហការ​លើ​យន្តការ​ដែល​មាន​ស្រាប់។

នាយក​រដ្ឋមន្ត្រី​វៀតណាម រូប​នេះ​បញ្ជាក់​ទៀត​ថា ប្រទេស​ទាំង​ពីរ​ត្រូវ​បន្ត​គោលការណ៍​មិន​អនុញ្ញាត​ឲ្យ​កម្លាំង​ប្រឆាំង​ទាំងឡាយ​ណា​ប្រើប្រាស់​ទឹក​ដី​នៃ​ប្រទេស​ណា​មួយ ដើម្បី​រំខាន​ដល់​សន្តិសុខ សន្តិភាព និង​ស្ថិរភាព​របស់​ប្រទេស​ដទៃ​នោះ​ឡើយ។ លោក​បន្ត​ថា វៀតណាម និង​កម្ពុជា ត្រូវ​តែ​បន្ត​ការ​រួបរួម និង​សហប្រតិបត្តិការ​គ្នា​គ្រប់​កាលៈទេសៈ​ទាំងអស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រដើម វិទ្យុអាស៊ីសេរី​

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 15:35 PM) | អ្នកទស្សនា 14

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.