ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ឈ្មោះថា Timi Pall បាន​ប្រើប្រាស់​ឈាមរដូវ​រយៈពេល ៩ ខែ​របស់​នាង ដើម្បី​បង្កើតជា​ផ្ទាំងគំនូរ​រូប​ទារក​មួយ ដែល​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងច្រើន​ពី​បណ្តា​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត ។​

​ ​
​នាង Timi បាន​ឲ្យ​ដឹងថា នាង​ប្រើប្រាស់​តែ​ម្រាមដៃ និង សំឡី​អនាម័យ​ប៉ុណ្ណោះ ក្នុងការ​បង្កើត​ផ្ទាំងគំនូរ​នេះ ដែល​ក្នុង​មួយខែ​នាង​អាចបង្កើត​ផ្ទាំងគំនូរ​មួយ រហូត ៩ ខែក្រោយ​មក ផ្ទាំងគំនូរ​ទាំង ៩ ត្រូវបាន​យក​ផ្គុំ​គ្នា ក្លាយជា​ទារក​នៅក្នុង​ផ្ទៃ​ម្តាយ ដែល​នាង​ឲ្យ​ឈ្មោះ​គំនូរ​ទាំង ៩ ថា «The Diary of My Period» (​កំណត់ហេតុ​នៃ​រដូវ​របស់ខ្ញុំ​) ។ អ្នក​ឌី​ហ្សា​ញ​ក្រាហ្វិក​មកពី​ប្រទេស​រ៉ូ​ម៉ា​នី​រូបនេះ​បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា កត្តា​ដែល​បណ្តាល​ឲ្យ​នាង​បង្កើត​រូបនេះ​ដោយ​ប្រើប្រាស់​ឈាមរដូវ​បែបនេះ ព្រោះតែ​នាង​បាន​យល់ច្បាស់​ពី​តម្លៃ​នៃ​ដំណក់ឈាម​មួយ​នោះ ។​

​គួរ​បញ្ជាក់ដែរថា មិន​ត្រឹមតែ​រូប​ទារក​ក្នុង​ផ្ទៃ​នោះទេ នាង​ថែមទាំង​ធ្លាប់ប្រើ​ឈាមរដូវ​នាង​គូរ​រូបនាង​ខ្លួនឯង​ថែម​ទៀតផង ។ ការប្រើប្រាស់​ឈាមរដូវ​គូររូប​នេះ បានទទួល​ទាំង​ការសរសើរ និង ការរិះគន់​ពី​សំណាក់​មហាជន ចុះ​តើ​ប្រិយមិត្ត​អ្នកអាន​យល់​ដូចម្តេច​ចំពោះ​រឿងនេះ​ដែរ ?

​រិទ្ធី (​ប្រភព ៖ ឌា​យ​លី ម៉ែ​ល​)

គេហទំព័រដើម ប្រជាប្រិយ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 18:00 PM) | អ្នកទស្សនា 22

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.