នៅ​ព្រឹក​មិញ​នេះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បានចេញ​ដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ឆ្ពោះទៅកាន់​ទីក្រុង អា​ប៊ូ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម ដើម្បី​ចូលរួម​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយនិង​ក្រុមបាល់ទាត់​ជម្រើសជាតិ អារ៉ាប់​ប៊ី​សា​អូឌីត នៅ​ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧ ខាងមុខនេះ​។​

Image may contain: 1 person

​ទន្ទឹមនឹង​មិត្ត​រួម​ក្រុម​បានធ្វើ​ដំណើរ​ទៅដល់​គោលដៅ​ដោយ​សុវត្ថិភាព​ហើយ​នោះ កីឡាករ​ជម្រើសជាតិ​កម្ពុជា ប្រាក់ មុន្នី​ឧ​ត្ត​ម មិនអាច​ទៅ​ចូលរួម​ការប្រកួត​មិត្តភាព​ខាងមុខនេះ​ជាមួយ​មិត្ត​រួម​ក្រុម​បានឡើយ ដោយសារ​ការប្រកួត​ខាងមុខនេះ កៀក​នឹង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់លោក​ខ្លាំងពេក​។​

Image may contain: 2 people, people standing, closeup and indoor

​ស្របគ្នា​នេះដែរ​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម ប្រាក់ មុន្នី​ឧ​ត្ត​ម ក៏បាន​បង្ហើរ​សារ​ដ៏​ទាញ​ទាញ​ទៅ​អ្នកគាំទ្រ​ខណៈពេលដែល​ខ្លួន​មិនអាច​ទៅ​ចូលរួម​ដណ្ដើម​ជ័យជម្នះ​ថា «​ក្នុងនាម​ខ្ញុំ​ជា​កីឡាករ​ជម្រើសជាតិ​មួយរូប ខ្ញុំ​ពិតជា​សោកស្តាយ​ដែល​មិនបាន​ចូលរួម​ជាមួយ​មិត្ត​រួម​ក្រុម ដោយសារតែ​ខ្ញុំ​មាន​ភារកិច្ច​សំខាន់​ផ្ទាល់ខ្លួន​ដែល​មិនអាច​ខកខាន​បាន (​គឺ​ថ្ងៃ​មង្គលការ​) សូម​ជូនពរ​អ្នក​ទាំងអស់គ្នា​ឱ្យមាន​សំណាងល្អ​ក្នុងការ​ប្រកួត​ខាងមុខនេះ​»​។​

Image may contain: 2 people, closeup

​គួរ​រំឭក​ផងដែរ​ថា​កីឡាករ​ជម្រើសជាតិ ប្រាក់ មុន្នី​ឧ​ត្ត​ម នឹងត្រូវ​ដឹក​ដៃគូ​ស្នេហ៍​ដែលជា​នារី​រូប​ស្រស់​ម្នាក់ ចូល​រោងការ​ដើម្បី​បញ្ចប់​ភាព​នៅ​លីវ​នៅ​ថ្ងៃទី ២២ មករា ឆ្នាំ ២០១៧ ខាងមុខ​នេះហើយ ព្រមទាំង​ត្រៀម​ប្រារព្ធ​ធ្វើឡើង​យ៉ាង​អធិកអធម​ទៀតផង​៕ BeBe

Image may contain: 2 people, people standing, mountain, outdoor and natureImage may contain: 2 people, people standing, wedding and outdoorImage may contain: 1 person, ocean, sky, outdoor, nature and water

គេហទំព័រដើម ព័ត៏មានឯករាជ្យនៅកម្ពុជា

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 17:45 PM) | អ្នកទស្សនា 341

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.