ទឹកជំនន់​នៅ​ភាគខាងត្បូង​របស់​ប្រទេស​ថៃ កំពុង​ក្លាយជា​បញ្ហា​ដ៏​ធ្ងន់ ដែលជា​ក្តីកង្វល់​ចាប់ផ្តើម​ក្នុង​ដើមឆ្នាំ ២០១៧ នេះ ហើយ​បើតាម​ទិន្នន័យ​បានឱ្យ​បានដឹង​មាន​ខេត្ត​ជាច្រើន​នៅ​ភាគ​ត្បូង​កំពុងតែ​គ្របដណ្តប់​ទឹកជំនន់ និង បំផ្លាញ​ទ្រព្យសម្បត្តិ​រប​ស់​ប្រជាជន​មិនចេះ​តិច រួច​ទាំង​មាន​អ្នក​បាត់បង់​ជីវិត​មិន​ទាប​ជាង ២០ នាក់ ក្នុង​ព្រឹត្តិការណ៍​ទឹកជំនន់​លើក​នេះ​។​

Image may contain: 1 personImage may contain: 2 people, people smiling, eyeglasses
​នៅក្នុង​ហេតុការណ៍​គ្រោះទឹកជំនន់​លើក​នេះដែរ ក៏មាន​តារា​ស្រី​ថៃ ២ ដួង ដែល​កំពុងតែ​ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់ ព្រោះ​ផ្ទះ​របស់​នាង​ដែល​នៅឯ​ខេត្ត​ក៏ត្រូវ​បំផ្លាញ​ដោយសារ​ទឹកជំនន់​ដូចគ្នា​។​
​តារា​ឯក​ស្រី​ក្នុង​រឿង «​ស្នេហា​រវើរវាយ​» (Fun Fueng) នាង ជុ​យ វ៉ា​រ៉ា​តា​យ៉ា (Jui Warattaya) បាន​បង្ហោះ​ក្នុង​អ៊ី​ន​ស្ត្រា​ក្រាម​របស់​នាង​ថា ផ្ទះ​របស់​នាង​ដែលមាន​ទីតាំង​នៅក្នុង​ខេត្ត ប្រា​ជួប​ខិ​រី​ខ័ន ត្រូវ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ហើយ​ក្នុងឆ្នាំនេះ ទឹកជំនន់​ហាក់ដូចជា​វាយប្រហារ​ខ្លាំង​ជាង​ឆ្នាំមុន ហើយ​នាង​ក៏​ចូលរួម​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​នៅ​តំបន់​នោះ​តស៊ូ​ជាមួយគ្នា​។​

Image may contain: 1 person, closeupImage may contain: 5 people, people smiling, text
​រីឯ​តារា​សម្តែង​ស្រី​មួយ​ដួង​ទៀត ដែល​លេច​វត្តមាន​ក្នុង​ខ្សែភាពយន្ត​រឿង «​ម៉ឺន​យោជន៍​ស្នេហ៍​» (Khon La Khob Fah) នាង នូឡេក កនបាយ ក៏​ជួ​បវ​ប​ត្តិ​ទឹកជំនន់​លិច​ផ្ទះ​ដូចគ្នា ដោយ​ផ្ទះ​របស់​នាង​ស្ថិ​ន​ក្នុង​ខេត្ត សុង​ខៈ​ឡា ព្រមជាមួយ​ការ​បង្ហោះ​រូបថត​បង្ហាញ​ពី​ស្ថានភាព​ដែល​ផ្ទះ​ត្រូវ​ទឹក​លិច​ដល់​ថ្នាក់​ត្រូវ​ជិះទូក​ចូល​ផ្ទះ​។ ទោះជា​ផ្ទះ​នាង​ត្រូវ​ទឹកជំនន់​បំផ្លាញ​ក៏ពិតមែន តែ​នាង​នៅតែ​បង្ហាញ​ការលើកទឹកចិត្ត​ឱ្យ​ប្រជាជន​នៅ​តំបន់​ភាគខាងត្បូង​តស៊ូ​ទាំងអស់គ្នា​៕ ខេ​រី (​ប្រភព​៖ អឹម​ថៃ​)

Image may contain: 1 person, closeupImage may contain: 1 person, sittingImage may contain: outdoor and waterImage may contain: 4 people, people smiling, people sittingImage may contain: one or more people and people sittingImage may contain: night and outdoorImage may contain: one or more people

គេហទំព័រដើម ប្រជាប្រិយ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 19:30 PM) | អ្នកទស្សនា 9

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.