ពិធី​ការិនី និង​ជា​តារាចម្រៀង​ដ៏​ស្រស់​សោភា​អ្នកនាង យ៉ាន លីន​ដា គ្រាន់តែ​ត្រឡប់​ពី​អូស្ត្រាលី​មកដល់​ស្រុក​ខ្មែរ​មិនបាន​ប៉ុន្មាន​ផង ក៏​ទទួលបាន​ការអញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ជា​បន្តបន្ទាប់​មិនចេះ​ដាច់ ជាពិសេស​កម្មវិធី​ធំៗ​របស់​តារា​ល្បីៗ យ៉ាន លីន​ដា តែងតែ​បង្ហាញ​វត្តមាន​ជានិច្ច​។​

Image may contain: 1 person, smiling, standing

​ជាក់ស្ដែង​នៅថ្ងៃនេះ​អ្នកនាង យ៉ាន លីន​ដា ដែល​ត្រូវ​មហាជន​ស្គាល់​យ៉ាងច្បាស់​ថា​ជា​អតីត​ភរិយា​តារា​សម្ដែង និង​ជា​ពិធីករ​កំពុង​ល្បីឈ្មោះ លោក យ៉ែម សំ​អូន ក៏​ទទួលបាន​ការងារ​ថ្មី​មួយទៀត​ពី​សំអាងការ «​ហេង​ឡុង​» ជាមួយ​តារា​ម៉ូ​ដែល​រូប​សង្ហា លោក អេ​ឡិច ចាន់​ត្រា ធ្វើឱ្យ​ទាក់ទាញ​ភ្នែក​មហាជន​ជាខ្លាំង​។​

Image may contain: 2 people, people smiling, people standing

​ការវិលត្រឡប់​របស់ យ៉ាន លីន​ដា ម្ដងនេះ ពិតជា​មិនមែន​ត្រឹមតែ​មក​ដើម្បី​តែ​នាំ​កូនស្រី​មកលេង​ស្រុក​ខ្មែរ ឬ​ត្រឹមតែ​ដោះស្រាយ​បញ្ហា​ទ្រព្យសម្បត្តិ​ជាមួយ​អតីត​ស្វាមី​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ យ៉ាន លីន​ដា ត្រឡប់មក​លើក​នេះ​ពិតជា​ទាញ​បាន​ប្រជាប្រិយភាព​ពី​ទស្សនិកជន​បាន​យ៉ាងច្រើន​តាមរយៈ​ការបង្ហាញ​សកម្មភាព​ផ្សេងៗ​នៅក្នុង​ពិភព​សិល្បៈ​។​

Image may contain: 2 people, people standing

​នេះ​ជា​ភាពល្បីល្បាញ​មួយ​របស់ យ៉ាន លីន​ដា ក្រោយ​ចូលខ្លួន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ប្រមាណ​ជិត​ដប់ឆ្នាំ​មកនេះ ដោយ​គ្រាន់តែ​បង្ហាញខ្លួន​នៅលើ​មាតុប្រទេស​មិនបាន​ប៉ុន្មាន ក៏​ទទួលបាន​ការងារ​ជា​ហូរហែ​បែបនេះ​ទៅហើយ​៕ BeBe

Image may contain: 2 people, people sitting and indoorImage may contain: 2 people, people sitting and indoorImage may contain: 2 people, people smilingImage may contain: 1 person, standing, plant, flower and outdoor

គេហទំព័រដើម ព័ត៏មានឯករាជ្យនៅកម្ពុជា

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 20:00 PM) | អ្នកទស្សនា 9

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.