កាលពី​រសៀល​ថ្ងៃទី​៩ ខែមករា នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បានបង្ហាញ​មុខ​ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់​យ៉ាងសកម្ម ប្រើ​កាំភ្លើង AK នេះ​ជា​សាធារណៈ ដែលមាន​ចំនួន ៨ នាក់ អាវុធ​ចំនួន ៣ ដើម និង គ្រាប់​ជាច្រើន​ទៀត ។​

Image may contain: 11 people

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡឹ​ក វណ្ណៈ និង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ង៉េ​ង ជួរ អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង មានការ​ចូលរួម​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុង លី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត រួមទាំង​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​ ។ ពិសេស​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែលជា​អាជ្ញាធរ​កន្លែងកើតហេតុ បានបង្ហាញ​មុខ​ក្រុមចោរ​កាំភ្លើង​AK៨​នាក់ ដែល​ក្នុងនោះ​មាន​ ៖
ទី​១ -​ ឈ្មោះ សួង ធី ភេទ​ប្រុស អាយុ​ ៥០ ​ឆ្នាំ នៅ​ភូមិ​ទួល​រកា ឃុំ​ល្អាង​លើ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ជា​មេខ្លោង ។
ទី​ ២ – ​ឈ្មោះ អ៊ី សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ព្រែក​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។​
ទី​ ៣ -​ ឈ្មោះ ស្វាយ តាក់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​រៀម​កណ្តាល ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។​
ទី​ ៤ -​ ឈ្មោះ ស៊ុន ប៊ុនធឿន ភេទ​ប្រុស អាយុ​ ៣៦ ​ឆ្នាំ នៅ​ភូមិ​ដូង​ខ្វិត ឃុំ​វាល​ពុន ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។
ទី ៥ -​ ឈ្មោះ អឿន សុ​ផា ភេទ​ប្រុស អាយុ​ ៣២ ​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ត្រាច​ទង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​
ទី​ ៦ -​ ឈ្មោះ សាត ធឹ​ម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ទួល​យើង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។
ទី​ ៧ -​ ឈ្មោះ ហម ហាន ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ នៅ​ភូមិ​ព្រៃ​រឹង សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំ​ព​ ។
ទី ៨ – ឈ្មោះ មាស ធឹ​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ប្រសព្វ​ជុំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​

Image may contain: 8 people, text

​ការបង្ហាញ​មុខ​និង​វត្ថុតាង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​រួមមាន​កាំភ្លើង​អាកា​ស្វាយ​បត់​ចំនួន ៣ ដើម បង់ ៣ គ្រាប់​ចំនួន ៧០ គ្រាប់ កាំបិត ១ ខ្នោះដៃ ១ ស្កុ​តរុំ​មុខ ១ ដុំ សម្លៀកបំពាក់​ប៉ា​រ៉ា ១ សម្រាប់ និង ​សម្លៀកបំពាក់​នគរបាល ២ សម្រាប់ ។​

No automatic alt text available.

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡឹ​ក វណ្ណៈ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ក្រោយពី​កើតមាន​អំពើ​ប្លន់​ប្រដាប់អាវុធ​ផ្ទះ​អ្នកលក់​ស្រូវ​នៅ​សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៦ និង ​មានការ​បាញ់សម្លាប់​ប្រជា​ការពារ​ភូមិ​ម្នាក់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​ផែនការ​ដល់​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដោយមាន​ការសហការ​ជាមួយ​ស្នងការ​រាជធានី​-​ខេត្ត ឲ្យ​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ឲ្យ​ខាងតែបាន​លើ​ករណីនេះ ។​ ជាក់ស្តែងនៅ​ថ្ងៃទី​ ៧ ខែមករា ឆ្នាំ ២០១៧ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ និង​ ខេត្តកំពង់ស្ពឺ ព្រមទាំង​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង បាន​ឃាត់ខ្លួន​ក្រុម​ប្លន់​ប្រដាប់អាវុធ​ចំនួន ​៨​ នាក់ និង​ ដកហូត​កាំភ្លើង AK ចំនួន​ ៣ ​ដើម ដូច​រៀបរាប់​ខាងលើ ។

No automatic alt text available.

ក្រោយពី​បញ្ចប់​សន្និសីទ​សារព័ត៌មាន​នេះ សមត្ថកិច្ច​នឹង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ជាមួយគ្នានេះ សមត្ថកិច្ច​ក៏​សុំ​ដីកា​តាម​ចាប់ខ្លួន​បក្សពួក ដែល​នៅ​សេសសល់​កំពុង​គេចខ្លួន​៣​នាក់​ទៀតផង​ដែរ ។​

Image may contain: 7 people, people standing, people sitting and text

​យោងតាម​របាយការណ៍​បណ្តោះអាសន្ន​ប្រចាំឆ្នាំ​ ២០១៦ របស់​នាយកដ្ឋាន​នគ​របាល​ព្រហ្មទណ្ឌ បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ជំនាញ​តាម​រាជធានី​-​ខេត្ត ជា​បន្តបន្ទាប់ ដោយ​បើក​ការស៊ើបអង្កេត​និង​ស្រាវជ្រាវ ។ ជា​លទ្ធផល បង្ក្រាប​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស និង​ មុខសញ្ញា​ត្រៀម​ប្រព្រឹត្ត​បទល្មើស​បានជា​ច្រើន​នាក់ ពាក់ព័ន្ធ​ជាច្រើន​ករណី បង្ក្រាបបាន​ជនសង្ស័យ​ជា​មេខ្លោង​ក្នុងករណី​ប្លន់​ប្រដាប់អាវុធ​ធំៗ​ចំនួន​ ៦​ ក្រុម ចាប់ខ្លួន​មេខ្លោង​ ៣០​ នាក់ ដែលជា​ករណី​ប្លន់​ប្រដាប់អាវុធ​ចំនួន ​៥២ ​លើក នៅតាម​មូលដ្ឋាន ។ របាយការណ៍​នោះបាន​ឲ្យ​ដឹង​ទៀតថា នៅ​ឆ្នាំ ២០១៦ ការបង្ក្រាប​ជារួម​មាន​ចំនួន ២២៩១ ករណី ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ៣១៥៦ នាក់ ៕ សុថា​ត់​

Image may contain: 2 people, people standingImage may contain: 2 peopleImage may contain: 9 people, people standing and people sitting

គេហទំព័រដើម ប្រជាប្រិយ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 21:30 PM) | អ្នកទស្សនា 7

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.