​នៅពេលដែល​ស្ថានភាព​កកស្ទះ​ចរាចរ​កាន់តែខ្លាំង​ឡើងៗ​នៅ​ផ្លូវ​សហព័ន្ធ​រុស្សី​ពិសេស​នៅ​បរិវេណ​រង្វង់​មូល​ចោមចៅ សាលា​រាជធានី​ភ្នំពេញ​បាន​ខិតខំ​រក​វិធី​យ៉ាងច្រើន​ដើម្បី​បន្ថយ​ការកកស្ទះ​នេះ ដូចជា​ពង្រីក​ផ្លូវកែសម្រួល​រង្វង់​មូល​ជាដើម ។ ប៉ុន្តែ​ការអនុវត្តន៍​នាពេល​កន្លងទៅនេះមិនទទួលបាន​ជោគជ័យ​ឡើយ ។​

Image may contain: outdoor

​ចុងក្រោយ​នេះ ការសម្រេចចិត្ត​កសាង​ស្ពាន​អាកាស​នៅ​នឹង​រង្វង់​មូល​ចោមចៅ​ត្រូវបាន​លេចចេញ​ប្លង់​ជា​រូបរាង​ពិតប្រាកដ​ហើយ ។ នៅក្នុង​បណ្តាញ​សង្គម​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្សបាន​សរសេ​នៅ​ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៧ នេះ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន និង កំពុង​ពង្រីក​មហាវិថី​សហ​ព័​ន្ឋ​រុស្សី​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចាប់ពី​ផ្លូវ​លេខ ២០១១ ដល់រ​ង្វ​ង​មូល​ចោមចៅដោយមាន​បង្កើត​ផ្លូវ​ថ្មី និង សួន​កណ្តាល ព្រមទាំង​ដាក់លូ​ទំហំ ១,៥ ម៉ែត្រ និង ១ ម៉ែត្រ ចំនួន ២ ខ្សែ ។​

Image may contain: sky and outdoor

​ទោះបីជា​យ៉ាងណា គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា តើ​ការសាងសង់​ស្ពាន​អាកាស​នោះ ​នឹង​ធ្វើឡើង​នៅពេលណា​ឡើយ ក៏ប៉ុន្តែ​ដំណឹង​នេះ ក៏បាន​ផ្តល់នូវ​ភាព​រីករាយ​ចំពោះ​អ្នកដំណើរ​ទាំងឡាយ​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ទី​នោះ​ដែលមាន​បញ្ហា​កកស្ទះ​រាល់ថ្ងៃ ៕ សុថា​ត់​

Image may contain: 4 people, people standing, shoes, sky and outdoorImage may contain: sky and outdoor

គេហទំព័រដើម ព័ត៏មានឯករាជ្យនៅកម្ពុជា

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 23:00 PM) | អ្នកទស្សនា 13

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.