​ស្ដ្រី​ម្នាក់​ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ស្រី្ដ​ដែល​ធាត់​ជាងគេ​បំផុត​លើ​លោក​នេះ មានឈ្មោះ Catrina Rainford មកពី​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក ដែល​ខណៈ​ពេលនេះ កំពុង​ប្រកាស​ស្វែងរក​មិត្ត​ប្រុស បន្ទាប់ពី​សម្រក​ទម្ងន់​ដោយ​ជោគជ័យ​បាន​ជិត​ពាក់កណ្ដាល ។​

Image may contain: 1 person, smiling

​ស្ត្រី​មាន​អាយុ ៤០ ឆ្នាំ​ខាងលើ មាន​ទម្ងន់​ជាង ៤៣៣ គីឡូក្រាម ស្រក​អស់​ជាង ២៥៥ គីឡូ​ហើយ ក្រោយ​គេង​លើ​កន្ទេល​ក្រោក​មិន​រួច​អស់​រយៈពេល​ប្រមាណ ៥ ឆ្នាំ ។ ពេលនេះ គាត់​បានប្រកាស​ស្វែងរក​ស្នេហា​ពិត​លើ​កម្មវិធី Tinder បន្ទាប់ពី​សម្រក​ទម្ងន់​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ប៉ុណ្ណោះ ។​

Image may contain: 1 person

​អ្នកស្រី​ត្រូវ​មនុស្ស​ជាច្រើន សុំ​គន្លឹះ​ក្នុងការ​សម្រក​ទម្ងន់​ដែល​ប្រើ​រយៈពេល​តែ​ពីរ​បី​ឆ្នាំ តែ​អ្នកស្រី​តប​ថា អ្នកស្រី​គ្រាន់តែ​ទៅ​ហាត់ប្រាណ​ជាប្រចាំ និង តម​អាហារ​ប៉ុណ្ណោះ ។ បច្ចុប្បន្ន Catrina មាន​ទម្ងន់ ១៧៧​គីឡូក្រាម និង​មាន​គម្រោង​សម្រក​រហូតដល់​ទម្ងន់​ជាង ៦០ គីឡូ ។ បន្ថែម​លើ​នេះ អ្នកស្រី​ចង់​កែប្រែ​សុដន់ និង​វះកាត់​ស្បែក​យារ​ធ្លាក់​ថែមទៀត ។​

Image may contain: 1 person, smiling, standing

​អ្នកស្រី​បង្ហើប​ថា កាល​គីឡូ​នៅ​ឡើងខ្លួន​ធ្លាប់ប្រើ​ប្រាស់​រូបថត​នារី​ដទៃ រាង​ស្រ​ឡូ​ន ដើម្បី​ទំនាក់ទំនង​តាម Chat ទៅកាន់​បុរស​ជាច្រើន​តាម​អ៊ីនធឺណិត ។ តែ​ពេលនេះ អ្នកស្រី​ទទួល​បានការ​ណាត់ជួប​ជាមួយ​បុរស​ជាច្រើន ទោះបី​មិនទាន់​រកឃើញ​មិត្ត​យល់ចិត្ត​ក៏ដោយ ។​

Image may contain: 4 people, people smiling

​ប្រភព​ខាងលើ​បន្តថា កាល​នៅ​អាយុ​១៤​ឆ្នាំ ខ្លួន​មាន​ទម្ងន់ ២០៣​គីឡូក្រាម ហើយ​ធ្លាប់​ត្រូវគេ​បញ្ជូនទៅ​ពេទ្យ​ចិត្ត​វិកលចរិត​រយៈពេល​៨​ខែ ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​ញ៉ាំ​ច្រើន​ផងដែរ ៕ DaRa (​ប្រភព​៖ Dailymail)

គេហទំព័រដើម ព័ត៏មានឯករាជ្យនៅកម្ពុជា

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 08:30 AM) | អ្នកទស្សនា 23

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.