កាលពីពេល​ថ្មីៗ​នេះ គេ​បានដឹងថា​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាមេរិក​ដ៏​ល្បី Yahoo អ្នកនាង Marissa Mayer បានសម្រេច​ចុះចេញ​ពីមុខ​ដំណែង​ជា​ក្រុមប្រឹក្សាភិបាល ដែល​ក្លាយជា​ព័ត៌មាន​ក្តៅគគុក​លើ​បណ្តាញ​សង្គម ។​


​ ​
​ការចុះ​ចេញ​នេះ​ត្រូវបាន​គេ​ដឹងថា ដោយសារតែ​ក្រុមហ៊ុន Verizon បានសម្រេច​ចិត្ត​ទិញយក​ភាគហ៊ុន​ពី​ក្រុមហ៊ុន​មួយ​នេះ​ដែល​ក្នុងតម្លៃ​ប្រមាណ ៤,៨៣ ពាន់​លាន​ដុល្លារ ហើយ​មាន​គម្រោង​ដូរ​ឈ្មោះ​ក្រុមហ៊ុន​ល្បី​នេះ​ទៅជា Altaba ថែមទៀត ។ យ៉ាងណាក្តី គេ​បានដឹង​ច្បាស់​ថា ក្រុមហ៊ុន Verizon គ្រាន់តែ​ទិញយក​ផ្នែក​ខ្លះៗ​នៃ Yahoo ប៉ុណ្ណោះ ព្រោះតែ​ភាគហ៊ុន​របស់ Yahoo ក៏​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ធំ​ផ្សេងៗ​មួយចំនួនទៀត​ផងដែ​រ​ដូចជា អា​លី​បា​បា ជាដើម ។ ការទិញ​លក់​ភាគហ៊ុន​នេះ​បាន​បង្ក​ភាព​ភ័យព្រួយ​យ៉ាងខ្លាំង​ដល់​បណ្តា​អ្នក​ដែលមាន​គណនី​ក្នុង Yahoo ព្រោះតែ​គេ​សង្ស័យថា វា​នឹង​ផ្តល់​ភាពងាយស្រួល​ដល់ Hacker សម្រាប់​លួច​យក​ទិន្នន័យ​ព័ត៌មាន​ផ្ទាល់ខ្លួន​ជាច្រើន ព្រោះតែ​ទិន្នន័យ​ទាំងនោះ​សុទ្ធតែ​ត្រូវ​គ្រប់គ្រង​ដោយ Yahoo ។

Image may contain: 1 person, close-up
​ ​
​គួរ​បញ្ជាក់ដែរថា ថ្វីបើ​ក្រុមហ៊ុន Verizon ទិញ​ភាគហ៊ុន​ជាច្រើន​ពី Yahoo តែ​ពួកគេ​នៅតែ​រក្សា​ឈ្មោះ Yahoo ដដែល តែ​ចំពោះ​ផ្នែក​ដែល​ពួកគេ​មិនបាន​ទិញ ក្រុមប្រឹក្សាភិបាល​គ្រោង​ដូរ​ឈ្មោះ​ទៅជា Altaba វិញ ៕

​រិទ្ធី (​ប្រភព ៖ ឌា​យ​លី ម៉ែ​ល​)

គេហទំព័រដើម ប្រជាប្រិយ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 08:30 AM) | អ្នកទស្សនា 6

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.