កាលពី​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៧ កន្លងទៅ​ថ្មីៗ​នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ខ្ពង់ខ្ពស់ ក្នុង​កិច្ចប្រជុំ សំណេះសំណាល និង បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​សិល្បករ សិល្បការិនី ដែល​បាន​ចូលរួម​យ៉ាងសកម្ម ជាមួយ​សកម្មភាព​ការងារ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ដែល​ក្នុងនោះ​តារាចម្រៀង​ម្ចាស់​បទ «​អូន​ទៅហើយ​» ពេជ្រ សោភា ក៏​ទទួលបាន​ការបំពាក់​គ្រឿង​ឥស្សរិយយស​នោះដែរ ។​

Image may contain: 3 people, people standing and indoor

​ពេលវេលា​ការទទួលបាន​ការបំពាក់​គ្រឿង​ឥស្សរិយយស​នោះដែរ តារាចម្រៀង ពេជ្រ សោភា ក៏បាន​បង្ហាញឱ្យឃើញ​ពី​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ចំពោះ​ការពេញចិត្ត និង ផ្តល់ជូន​នូវ​គ្រឿង​ឥស្សរិយយស​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ។ ដោយ​ក្តីរំភើប និង សប្បាយរីករាយ​ខ្លាំង​នេះ ពេជ្រ សោភា ថែមទាំង​បាន​សរសេរ​សារ​រំលេច​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដែរ​ថា «​ថ្ងៃនេះ​នាង​ខ្ញុំ​ពេជ្រ សោភា បានទទួល​មេដាយមាស​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពិតជា​រំភើប​ណាស់​» ។​

Image may contain: one or more people and people standing

​ទន្ទឹមនឹង​ការសម្តែង​ក្តីរំភើប​ចិត្ត​រក​អ្វី​មក​ផ្ទឹម​នេះ ពេជ្រ សោភា ក៏​ហាក់​មានការ​សោកស្តាយ​ជា​ពន់ពេក​ណាស់ដែរ​ចំពោះ​ពេលវេលា​ដ៏​ល្អ​មួយ​នេះ ព្រោះ​សមិទ្ធផល​ដែល​នាង​ទទួលបាន​នៅពេលនេះ​បែរជា​គ្មាន​វត្តមាន​ឪពុក​របស់​នាង​ទៅវិញ ដែល​ធ្វើឱ្យ​នាង​ក្រៀមក្រំ​ចិត្ត​រហូត​បាន​ពោល​ពាក្យ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ស្រងេះស្រងោច​ថា «​ហេតុ​អី​ពេលវេលា​ល្អ​បែបនេះ​អត់​មាន​ពុក​នៅក្បែរ ចង់ឱ្យ​ពុក​មើលឃើញ​ថ្ងៃនេះ​ណាស់ កូន​អាច​ទទួលបាន​មេដាយមាស​នេះហើយ​ពុក​» ។ យ៉ាងណា​ទោះជា​គ្មាន​វត្តមាន​លោកឪពុក​ជាទី​ស្រឡាញ់​បានឃើញ​ក្តី ក៏​នៅពេលនេះ​មាន​អ្នក​ម្តាយ​របស់​នាង​បានឃើញ និង សាទរ​ជាមួយ​នាង​ផងដែរ ។​

Image may contain: 4 people

​គួរ​បញ្ជាក់ថា មូល​ហេតុដែល​តារាចម្រៀង ពេជ្រ សោភា និង សិល្បករ​-​ការិនី​ជាច្រើនរូប​ទៀត​ទទួលបាន​គ្រឿង​ឥស្សរិយយស​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយសារតែ​រូបនាង និង សិល្បករ​ទាំងនោះ បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​សកម្មភាព​ការងារ​មនុស្សធម៌ ដូចជា​ជួយ​អំពាវនាវ​បញ្ហា​គ្រឿងញៀន បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បញ្ហា​អំពើហិង្សា​ក្នុង​គ្រួសារ និង អំពាវនាវ​ពី​សកម្មភាព​មនុស្សធម៌​បាន​ច្រើន​ជូន​សង្គមជាតិ និង ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​យល់ច្បាស់ ៕                                                       សាកល

Image may contain: 17 people, crowd and indoorImage may contain: 16 people, people standing and suit

គេហទំព័រដើម ប្រជាប្រិយ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 10:00 AM) | អ្នកទស្សនា 2

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.