តារា​សម្ដែង​រូប​សង្ហា​មាន​បទពិសោធ​យូរ​ឆ្នាំ​ក្នុង​វិថី​សិល្បៈ ហេង ប៊ុន​លាភ កំពុង​ទាញយក​ប្រជាប្រិយភាព​ពី​មហាជន​ឡើងវិញ​ក្រោយពី​ប្រកាស​ផ្អាក់​ពី​អាជីព​មួយ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ជាមួយនឹង​ការប្រកាស​ចូល​សម្ដែងឡើង​វិញ​នេះដែរ ហេង ប៊ុន​លាភ ក៏ត្រូវ​បាន​ផលិតករ​មួយចំនួន​ទាក់ទង​ទៅ​ថត​ខ្សែភាពយន្ត​របស់​ពួកគេ​បានជា​ច្រើន​រឿង​ហើយ​ផងដែរ​។​

Image may contain: 1 person, standing and indoor

​ជាការ​ពិត​នៅ​ថ្ងៃទី ១១ មករា ម្សិលមិញ​នេះ ជា​ថ្ងៃ​ដែល​សិល្បករ សិល្បការិនី​ទាំង​ជើងចាស់​ទាំង​ជើង​ថ្មី​ជាច្រើន​ដួង​ទទួល​គ្រឿង​ឥស្សរិយយស​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅឯ​ទីស្នាក់ការ​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ដោយឡែក​តារា​សម្ដែង ហេង ប៊ុន​លាភ បែរជា​នាំ​មិត្តភក្តិ​ទៅ​ដើរលេង​កម្សាន្ត​នៅ​ទីជនបទ​ធ្វើ​ព្រងើយ ព្រោះ​មិនបាន​ទទួល​នឹង​គេ​។​

Image may contain: 29 people, people smiling, people standing and indoor

​ខណៈពេលដែល​មិនបាន​ទទួល​មេដាយមាស​ដូច​សិល្បករ និង​សិល្បការិនី​ដទៃទៀត តារា​សម្ដែង​ធ្លាប់​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​ក្រាសក្រែល​ពី​មហាជន ហេង ប៊ុន​លាភ បាន​រំលេច​សារ​មួយ​ឃ្លា​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​ក្រុម​ទិញ​ត្រី​បង់សំណាញ់​លើគោក ថ្ងៃ​គេ​ចែក​មេដាយមាស​ជូន​ដល់​សិល្បករ និង​សិល្បការិនី​ក្មេង​ចាស់ អត់​តែ​អូន ….​ខិ​ខិ​ខិ …​អរគុណ​បងប្អូន​ដែល​បាន​កំដរ​សប្បាយៗ​»​។​

Image may contain: 1 person, standing, sunglasses, grass, outdoor and nature

​តែ​ទោះជា​បុរស​សង្ហា ហេង ប៊ុន​លាភ មិនបាន​ទទួល​គ្រឿង​ឥស្សរិយយស​ណាមួយ​ដូច​សិល្បករ និង​សិល្បការិនី​ជាច្រើន​ដួង​ទៀត​ក៏ពិតមែន ប៉ុន្ដែ​តារា​សម្ដែង​ដ៏​ប៉ិនប្រសប់​រូបនេះ ហាក់ដូចជា​មិនបាន​បង្ហាញ​អារម្មណ៍​អាក់អន់ចិត្ត​អ្វី​នោះទេ ហើយ​បែរជា​នាំ​មិត្តភក្តិ​ទៅ​ដើរ​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​ទៅវិញ​៕ BeBe

Image may contain: 1 person, standing and beardImage may contain: 3 people, people sitting, tree, outdoor and natureImage may contain: 5 people, people smiling, people standing, mountain, child, outdoor and natureImage may contain: 3 people, people standing, sky, tree, outdoor and nature

គេហទំព័រដើម ព័ត៏មានឯករាជ្យនៅកម្ពុជា

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 10:31 AM) | អ្នកទស្សនា 9

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.