ថ្មីៗនេះសមត្ថកិច្ចបានបង្ក្រាបល្បែងស៊ីសងជាបន្តបន្ទាប់ក្នុងក្រុងបាត់ដំបង ដូចជា កន្ទុយលេខនិងហ្គេមបាញ់ត្រីជាដើម ប៉ុន្តែសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងក្រុងបាត់ដំបង ល្បែងកន្ទុយលេខ ហ្គេមបាញ់ត្រី ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ល្បែង ភ្នាល់ទឹកភ្លៀង បៀអាប៉ោង បញ្ជល់មាន់ជាដើមនៅតែបន្តកើតឡើងយ៉ាងពេញបន្ទុក។ ប្រការ នេះហើយដែលធ្វឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម រួចអំពាវនាវ ឲ្យលោក ច័ន្ទ សុផល ជាអភិបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការ នគរបាលខេត្តបាត់ដំបង ពិនិត្យឡើងវិញចំពោះការពង្រឹងសន្តិសុខសង្គម។ សេចក្តីព្រួយបារម្ភ របស់ប្រជាពលរដ្ឋគឺដោយសារតែពួកគាត់មើលឃើញថា មួយរយៈពេលកន្លងទៅនេះអំពើ ចោរកម្មប្លន់ប្រដាប់អាវុធ បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀតកើតឡើងយ៉ាង ពេញបន្ទុកហើយសមត្ថកិច្ចបង្ក្រាបមិនចេះអស់។

កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលស្រុកថ្មគោល បានបើកប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែងនៅក្នុងភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលធ្វើឲ្យប្រជាពលរដ្ឋឃុំតាម៉ឺនគាំទ្រយ៉ាងពេញទំហឹង ចំពោះការបង្ក្រាបនោះ។ នៅក្នុងការបង្ក្រាបនោះដែរសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៧នាក់និង មាន់ជល់៤ក្បាល ហើយអ្នកញៀនល្បែងបញ្ជល់មាន់ជាច្រើននាក់បានរត់គេចខ្លួនយ៉ាង ប្រសេចប្រសាចនៅពេលសមត្ថកិច្ចទៅដល់។ ប្រជាពលរដ្ឋក្នុងឃុំតាម៉ឺន បានអំពាវនាវឲ្យ សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងជាច្រើនប្រភេទទៀតក្នុងមូលដ្ឋានពួកគាត់ ព្រោះតែល្បែង ស៊ីសងនោះហើយទើបកន្លងមកគ្នុងស្រុកថ្មគោលកើតមានអំពោះប្លន់ប្រដាប់អាវុធ និងបទ ល្មើសផ្សេងៗគួរឲ្យភ័យខ្លាច។

ចំណែកប្រជាពលរដ្ឋនៅស្រុកសង្កែ និងស្រុកឯកភ្នំ ក៏បានលើកឡើងដែរថា តាម បណ្តាឃុំមួយចំនួនល្បែងកន្ទុយលេខ បៀអាប៉ោងនិងល្បែងបញ្ជល់មាន់ចាដើមត្រូវគេបើក លែងយ៉ាងពញបន្ទុកដោយពុំមានសមត្ថកិច្ចណាបង្ក្រាបឡើយ។ ចំណែកប្រជាពលរដ្ឋនៅ ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ក៏បានឲ្យដឹងដែរថាក្នុងមូលដ្ឋានពួកគាត់ ល្បែងកន្ទុយលេខ បៀអាប៉ោងបញ្ជល់មាន់នៅតែកើតឡើងយ៉ាងរាលដាល ហើយកាស៊ី ណូមួយចំនួនកំពុងបើកឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពពាក់ពពូន។ ជាពិសេសបទល្មើសជួញ ដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀនតាមតំបន់ព្រំដែនក្នុងស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកកំរៀង សមត្ថកិច្ចបង្ក្រាបបមិនចេះអស់ឡើយ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវ ឲ្យមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចយកចិត្តទុកដាក់ឲ្យបានដិតដល់ក្នុងការពង្រឹងសន្តិសុខសង្គម ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច៕

លោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង

លោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង

IMG_1562 IMG_1563 IMG_1564

គេហទំព័រដើម Moneaksekar

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 11:56 AM) | អ្នកទស្សនា 20

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.