​រឿង «​ស្នេហ៍​ស្វ័យ​គុណ ៤» បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ កាលពី​ល្ងាច​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៧ នេះ នៅ​ផ្សារ​ទំនើប AEON ដោយមាន​ការចូលរួម​ពី​សិល្បករ សិល្បការី​នី​ថ្មី​ចាស់​ជាច្រើន ។ ហើយ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​តារា​ស្រី​ចំនួន ៤ រួប ដែល​សម្តែង​នៅក្នុង​រឿងនេះ បាន​ជួប​មុខ​គ្នា ដោយផ្ទាល់ ។​

Image may contain: 2 people, people smiling, people standing and text

​មាន សូ​នី​តា , ឌុ​ច លីដា , ប៊ី​រី​យ៉ា និង ច័ន្ទ ស្រីរ័ត្ន គឺជា​តារា​ស្រី​នៅក្នុង​រឿង «​ស្នេហ៍​ស្វ័យ​គុណ ៤» អ្នក​ទាំង ៤ បាន​ចាប់ដៃគ្នា​សម្តែង​នៅក្នុង​រឿងនេះ​បាន​យ៉ាង​ល្អ បើ​ចង់ដឹង​ច្បាស់​ពី​ស្នាដៃ​សម្តែង​របស់​តារា​ស្រី​ទាំង​៤​ដួង​នេះ មានតែ​ទៅ​ទស្សនា​ទាំងអស់គ្នា​ទើប​ដឹង​ច្បាស់ ។ រឿង «​ស្នេហ៍​ស្វ័យ​គុណ ៤» នឹងដាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៧ ។ រឿងនេះ​ដែរ​គឺជា​ខ្សែភាពយន្ត​ខ្នាត​ធំ ដែល​ផលិតឡើង ដោយ​ផលិតករ​ក្នុង​រឿង «​ស្នេហ៍ ៩» និង «​ឡូយ ៩» ។​

Image may contain: 9 people, people smiling, people sitting, people standing and indoor

  • មាន សូ​នី​តា​Image may contain: 4 people, people smiling, stripes
    ​ស្រី​ស្អាត មាន សូ​នី​តា រាល់ពេល​ទៅណា​មក​ណា​ម្តងៗ​មិនដែល​ភ្លេច​ពី​រឿង​ក្រហម​នោះទេ សូម្បីតែ​នៅក្នុង​ថ្ងៃ​សម្ពោធ​រឿង «​ស្នេហ៍​ស្វ័យ​គុណ ៤» ក៏​នាង​បានបង្ហាញ​នូវ​ឈុត​ក្រមា​យ៉ាង​ស្រស់ស្អាត ។ មាន សូ​នី​តា បាន​រៀបរាប់​ប្រាប់ថា សម្តែង​នៅក្នុង​រឿង «​ស្នេហ៍​ស្វ័យ​គុណ ៤» គឺមាន​ប្លង់​លំបាក​មួយចំនួន នៅពេលដែល​នាង​ថត​នៅ​សមុទ្រ​ ។ ជាពិសេស​គឺ​ត្រង់​ឈុត​ពេល​មាន​ភ្លៀង គឺ​ពិតជា​លំបាក​ណាស់ ពីព្រោះ​មិនមែនជា​ភ្លៀង​មែនទែន​ទេ ទំរាំ​តែ​ថត​បាន​ត្រូវ​ចំណាយ​ពេលវេលា​យ៉ាងយូរ ។ មាន សូ​នី​តា បាន​រំពឹងទុក​ថា រឿង «ស្នេហ៍​ស្វ័យ​គុណ​ ៤»​ នឹង​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​ទស្សនិកជន ។​
  • ​ឌុ​ច លីដាImage may contain: 1 person
    ​និយាយ​ពី​ស្រី​ស្អាត ឌុ​ច លីដា វិញ ឈុត ដែល​នាង​ពេញចិត្ត​បំផុត​នៅក្នុង​រឿង «​ស្នេហ៍​ស្វ័យ​គុណ ៤» គឺ​នៅពេលដែល​នាង​ស្លៀកពាក់​និង​តុបតែង​ខ្លួន​ជា​អ​ប្សា​រា ទោះបីជា​ឈុត​នោះ​លំបាក​សម្រាប់​នាង តែ​នាង​សប្បាយចិត្ត ហើយ​ថែមទាំង​សម្តែង​បាន​យ៉ាង​ល្អ ។​
  • ​ស្រី​ស្អាត ប៊ី​រី​យ៉ាImage may contain: 2 people, people smiling, people standing
    ​ថ្វីត្បិតតែ ប៊ី​រី​យ៉ា មាន​ស្វាមី​និង​កូន​មួយ​រួចហើយ​ក្តី តែ​រូបរាង​នាង​នៅតែ​ស្រស់ស្អាត​មិន​ចាញ់​ពេល​នៅ​លីវ​ឡើយ ។ ប៊ី​រី​យ៉ា បាន​រៀបរាប់​ប្រាប់ថា សម្រាប់​នាង​ដូចជា​គ្មាន​ប្លង់​អ្វី​លំបាក​នោះទេ ពីព្រោះ​នាង​បាន​ឆ្លងកាត់​ការសម្តែង​ច្រើន​មកហើយ ។ នេះ​គឺជា​ស្នាដៃ​ដំបូង​របស់​នាង ក្រោយពី​បាត់​មុខ​នាង​ពី​វិស័យ​សម្តែង​អស់​រយៈពេល​ជាង​មួយឆ្នាំ ។​
  • ចាន់ ស្រីរ័ត្នImage may contain: 3 people, people smiling, people standing
    ​និយាយ​ពី ចាន់ ស្រីរ័ត្ន វិញ មិនសូវមាន​មុខមាត់​នៅក្នុង​វិស័យ​សម្តែង​ដូច​មុន​ទៀត​ទេ មួយរយៈ​ពេល​ចុង​ក្រោយនេះ សម្រាប់​រឿង «​ស្នេហ៍​ស្វ័យ​គុណ ៤» គឺជា​ស្នាដៃ​ដំបូង​សម្រាប់​នាង​បើកឆាក​ថ្មី​នៅ​ឆ្នាំ ២០១៧ នេះ នាង​សង្ឃឹមថា រឿងនេះ​នឹងធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ចាប់អារម្មណ៍​លើ​រូបនាង​ច្រើន ។​

Image may contain: 14 people, people smiling, indoor

​តោះ​ទស្សនា​រូបភាព​សិល្បករ​សិល្បការី​នី ដែល​បាន​ចូលរួម​សម្ពោធ​រឿង «​ស្នេហ៍​ស្វ័យ​គុណ ៤» ម្សិល​ម៉ិ​ញ ទាំងអស់គ្នា ៕ អា​លី​ណា​

Image may contain: 1 person, standingImage may contain: 3 people, people smiling, people standingImage may contain: 1 person, standing and indoorImage may contain: 1 person, sittingImage may contain: 12 people, people sittingImage may contain: 1 person, smiling, sitting and indoorImage may contain: 3 people, people smiling, people standing and phoneImage may contain: 3 people, people smiling, people standingImage may contain: one or more people and people standingImage may contain: 6 people, people standing and indoorImage may contain: 10 people, people standing and suitImage may contain: 3 people, people standingImage may contain: 2 peopleImage may contain: 1 person, standing

គេហទំព័រដើម ព័ត៏មានឯករាជ្យនៅកម្ពុជា

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 12:00 PM) | អ្នកទស្សនា 5

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.