ស្ត្រី​ម្នាក់​ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​ដេកស្លាប់​ទាំង​កាយ​អាក្រាត សង្ស័យ​គេ​រំលោភ​ហើយ​សំលាប់​នៅក្នុង​ស្រែ ក្បែរ​ជើង​ប្រឡាយ​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​យុល​ចេក ឃុំ​ជី​ខ្មា ស្រុក​ទ្រាំង ខេត្ត​តាកែវ ។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​កើតឡើង កាលពី​វេលា​ម៉ោង​ជិត​១០​ព្រឹក ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ​តាមផ្លូវ​ខ្នង​ប្រឡាយ​ខាងត្បូង​ភូមិ ។​

នគរបាល​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលដំណឹង​ថា មាន​ករណី​ស្ត្រី​ម្នាក់​ដេកស្លាប់​ទាំង​កាយ​អាក្រាត​នៅក្បែរ​ប្រឡាយ​នោះមក កំលាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង ​និង​កំលាំង​អាវុធហត្ថ​ស្រុក បាន​ចុះ​មកដល់​កន្លែងកើតហេតុ ធ្វើការ​ត្រួតពិនិត្យ ដោយមាន​ការចូលរួម ពី​ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ចុះ​មកដល់​កន្លែងកើតហេតុ ក៍បាន​រកឃើញ​វត្ថុតាង​មួយចំនួន​នៅ​ចន្លោះ​ពី​ ១​មែត្រ​ទៅ​ ២​មែត្រ​ក្បែរ​សាកសព​ក្នុងនោះ​រួមមាន​ស្បែកជើងផ្ទាត់​ពណ៌​ស​១​គូ ពិល​កូ​ម​១ កញ្ចប់​បារី​សេក​១​ និង​លុយ ​៥០០​រៀល​នៅលើ​ដី ។ ចំណែក​នៅលើ​សាកសព​សមត្ថកិច្ច​ជំនាញ​បានធ្វើ​កោសល្យ​វិ​ច្ច័​យ​បាន​រកឃើញ​មាន​ស្នាម​ដាច់​ទ្វា​មាស​ប្រវែង​១​សង់​ទី​មែត្រ ក្រៅពីនោះ​គឺ​ពុំមាន​អ្វី​គួរ​ឲ្យ​កត់សំគាល់​នោះទេ ។​

Image may contain: one or more people, people sitting and outdoor

​លោក​វរសេនីយ៍ត្រី មាស ទេ​ន នាយរង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា ករណីនេះ ខាង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជា​ករណី​រំលោភ​សំលាប់ ដោយ​ជនសង្ស័យ​អាច​យក​វត្ថុ​អ្វីមួយ​មក​ខ្ទប់​ផ្លូវដង្ហើម ទើប បណ្តាល​ឲ្យ​ស្លាប់ ដោយ​នៅលើ​ខ្លួន​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​ក្រៅពី​ដាច់​ទ្វា​មាស​បន្តិច​នោះទេ ។ បន្ទាប់ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ចប់សព្វគ្រប់ សមត្ថកិច្ច​ជំនាញ​ក៍​បានប្រគល់​សាកសព​ឲ្យ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​យកទៅ​តម្កល់ទុក​នៅក្នុង​វត្ត​ថ្ម​ផុស​ដើម្បី​រងចាំ​សាច់​ញា​ត្តិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

Image may contain: one or more people, people standing, outdoor and nature

សព​ស្ត្រី​សង្ស័យ រំលោភ​សម្លាប់ បាន​ស្គាល់​អត្តសញ្ញាណ​ហើយ គឺមាន​ឈ្មោះ ឃួន រាម អាយុ ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​ឯម ឃុំ​រមេញ ស្រុក​កោះអណ្ដែត ខេត្តតាកែវ សាកសព​ត្រូវ​ខាង​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ៕
​ ​ ​ សុថា​ត់​

Image may contain: outdoorImage may contain: one or more people

គេហទំព័រដើម ព័ត៏មានឯករាជ្យនៅកម្ពុជា

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 12:30 PM) | អ្នកទស្សនា 4

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.