​នៅ​ព្រឹក​ថ្ងៃទី ១១ ខែមករា​ឆ្នាំ ២០១៧ នេះ ស្រី​ស្អាត អ៊ិន វ​លក្ខណ៍​ទេពី បាន​ឡើង​យន្តហោះ​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​ហើយ បន្ទាប់ពី​ចេញទៅ​ដើរ​កំសាន្ត​នៅ​ប្រទេស​អូស្ត្រាលី​អស់​ពេល​ជាង​មួយខែ ។​

Image may contain: 1 person

​មាន​ទស្សនិកជន​ជាច្រើន​គិតថា អ៊ិន វ​លក្ខណ៍​ទេពី ប្រហែលជា​មិន​ត្រឡប់មក​ស្រុកកំណើត​វិញ​នោះទេ ពីព្រោះ​នាង​មាន​គូស្នេហ៍​នៅ​ទីនោះ ដែល​បាន​ស្រឡាញ់គ្នា​ជា​យូរ​ឆ្នាំ​មកហើយ ។ ទោះ​ជាមាន​ពត៌មាន​បែបនេះ​ក្តី តែ​ស្រី​ស្អាត អ៊ិន វ​លក្ខណ៍​ទេពី មិនបាន​ស​ង្ងំ​លាក់ខ្លួន ដូចជា​ពត៌មាន​នោះឡើយ គឺ​នាង​បានរៀបចំ​វ៉ា​លី​ត្រឡប់មក​ស្រុក​ខ្មែរ​តាម​ពេលវេលា​ដែល​បានកំណត់ ។

Image may contain: 1 person, standing

​អ៊ិន វ​លក្ខណ៍​ទេពី ថែមទាំង​បាន​និយាយថា លា​ហើយ​ទឹកដី​អូស្ត្រាលី ជួបគ្នា​ឆាប់ៗ​ស្រុក​ខ្មែរ ។ អ៊ិន វ​លក្ខណ៍​ទេពី ពិតជា​រីករាយ​ជាមួយ​ដំណើរ​កំសាន្ត​របស់ខ្លួន​ខ្លាំងណាស់ នាង​បាន​ចេញទៅ​ដើរ​កំសាន្ត​នៅតាម​តំបន់​ទេ​ចរណ៍​ជាច្រើន​នៅក្នុង​ប្រទេស អូស្ត្រាលី នាង​ថែមទាំង​បាន​ជួប​មិត្តភក្តិ​សិល្បៈ​ជាច្រើន​ទៀត​ដែល​រស់នៅ​ទីនោះ ។

Image may contain: 1 person, smiling, shoes and indoor

​គួរបញ្ជាក់​ផងដែរ​ថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ស្រី​ស្អាត អ៊ិន វ​លក្ខណ៍​ទេពី ចេញទៅ​ប្រទេស​អូស្ត្រាលី កន្លងមក​នាង​ចេញទៅ​ប្រទេស​នេះ ជា​ញឹកញាប់​បំផុត ដើម្បី​ដើរ​កំសាន្ត ពីព្រោះ​នាង​មាន​បងប្អូន​រស់នៅ​ទីនោះ ជួយ​ធានា​នាង​ចេញទៅ​ដើរលេង ៕ អា​លី​ណា

Image may contain: 8 people, people smiling, people standing and closeupImage may contain: 1 person, sitting and indoorImage may contain: 1 person, selfie and closeupImage may contain: 1 person, closeupImage may contain: 2 people

គេហទំព័រដើម ប្រជាប្រិយ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 13:00 PM) | អ្នកទស្សនា 9

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.