​តារា​សម្តែង​ដ៏​ល្បី​ប្រចាំ​ទូរទស្សន៍​ហុងកុង TVB និង ជា​តារា​ក្នុង​ដួងចិត្ត​របស់​ប្រិយមិត្ត​កម្ពុជា​ជាច្រើន​ផង​នោះ​គឺ​លោក Bosco Wong ត្រៀម​នឹង​បង្ហាញខ្លួន​នៅ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​ជា​លើកដំបូង​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង​ហុងកុង «​មិត្តភាព​ប្រែ​ឬ​ស្យា​» ។

«​មិត្តភាព​ប្រែ​ឬ​ស្យា​» ជា​ភាពយន្ត​ដែល​ល្បី និង ទទួលបាន​ជោគជ័យ​មួយ​នៅ​ហុងកុង ជាពិសេស​សម្រាប់​អ្នក​ដែល​ធ្វើការ​ផ្នែក​ទំនាក់ទំនង ព្រោះតែ​ខ្សែភាពយន្ត​នេះ​បង្ហាញ​អំពី​ឧបសគ្គ និង យុទ្ធសាស្ត្រ​ផ្សេងៗ​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​កើតមាន ។

Image may contain: 5 people

​ក្រៅពី​Bosco Wong (Sheldon) ក៏​នៅមាន​តារា​ល្បីៗ​ផ្សេងទៀត ដូចជា​Edwin Siu (Sean) និង Louis Cheung (Tim) ជាដើម ដោយ​តម្រូវអោយ​ពួកគេ​ទាំងបី​នាក់ ធ្វើជា​មិត្ត​ជិតស្និទ្ធ តស៊ូ​ក្នុង​មុខ​ជំនួញ​ជាមួយគ្នា ។ Sheldon គឺជា​មនុស្ស​ដែល​មានប​ហិ​ច្ច​តា Sean គឺជា​មនុស្ស​សុទិដ្ឋិនិយម Tim គឺជា​មនុស្ស​ពូកែ​ខាង​វោហា​ស័ព្ទ​ ។ ពួកគេ​ទាំងបី​នាក់​បាន​ប្រើប្រាស់​ជំនាញ​ពិសេស​របស់ខ្លួន​ដើម្បី​ធ្វើការ​ទំនាក់ទំនង​ក្នុងសង្គម​ ។ ដើរ​លើ​វិស័យ​ទំនាក់ទំនង​សាធារណៈ ពួកគេ​បាន​បង្កើត​ភាព​អស្ចារ្យ​ដែល​មិន​គួរអោយ​ជឿ​ជាច្រើន ប៉ុន្តែ​សំណាង​មិនល្អ​កិច្ចការ​របស់​ពួកគេ​ក៏ត្រូវ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ដោយសារតែ​ទំនាក់ទំនង​របស់​ពួកគេ​ទាំងបី​នាក់​ត្រូវបាន​ប្រេះឆា ។

Image may contain: one or more people, people standing and wedding

​តើ​មូល​ហេតុអ្វី​ទើប​បណ្តាលអោយ​ពួកគេ​ជួប​វិបត្តិ​បែបនេះ ?

​បើ​ចង់​ជ្រាប​ច្បាស់ សូមកុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនា​ខ្សែភាពយន្ត​ដ៏​ល្អឥតខ្ចោះ​មួយ​នេះ ដែល​នឹង​ចាក់ផ្សាយ​នៅ​ថ្ងៃទី ១៧ ខែមករា រៀងរាល់ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​ពុធ វេលា​ម៉ោង ១១:០០-១៣:០០ បន្ទាប់ពី​រឿង «​សង្សារ​ខ្ញុំ​មនុស្ស​ក្រៅ​ភព​» ៕

Image may contain: 1 person, night and text

​ចង់ដឹងថា​តើ «​មិត្តភាព​ប្រែ​ឫ​ស្យា​» ល្អមើល​យ៉ាងណា​នោះ​ សូម​ទស្សនា​វីដេអូ​ខាងក្រោម ​៖

គេហទំព័រដើម ប្រជាប្រិយ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 13:30 PM) | អ្នកទស្សនា 5

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.