ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី នៅថ្ងៃនេះបានបញ្ជាក់ថា ការគាបសង្កត់គ្រប់បែបយ៉ាងមិនអាចរារាំងភាពជោគជ័យរបស់គណបក្សសង្រ្គោះជាតិបានទេ ហើយថាការដែលក្រុមអ្នកកាន់អំណាចបច្ចុប្បន្នព្យាយាមគាបសង្កត់លើគណបក្សសង្រ្គោះជាតិតាមច្រើនរូបភាពនោះ គឺធ្វើឲ្យពួកគេជាអ្នកខាតបង់ និងបរាជ័យ ហើយគណបក្សសង្រ្គោះជាតិ គឺជាអ្នកទទួលបានភាពជោគជ័យមិនខានឡើយ។

លោក សម រង្ស៊ី បានពន្យល់ថា ជារៀងរាល់ថ្ងៃ លោកដណ្តើមយកជ័យជំនះលើអំណាចផ្តាច់ការ ពីព្រោះ ទោះជាមានការគាបសង្កត់យ៉ាងណាក៏ដោយ ក៏លោកនៅតែរក្សាឧត្តមគតិរបស់លោកជានិច្ច ហើយលោកបង្ហាញពីកម្លាំងចិត្តរបស់លោក ដែលគ្មាននរណាអាចបង្ក្រាបបាន។ លោក សម រង្ស៊ី បានបន្តទៀតថា ដរាបណាលោកនៅតែមានជីវិត មានសេរីភាព មានសុខភាព មានទឹកចិត្ត និងមានមធ្យោបាយ ដើម្បីបន្តការតស៊ូទាមទារសេរីភាព លោកនឹងនៅតែបង្កើនចំនួនមនុស្ស ដែលចែករំលែកឧត្តមគតិរបស់លោក ហើយមករួមកម្លាំងតស៊ូជាមួយលោក ធ្វើឲ្យជ័យជំនះនៃបុព្វហេតុរបស់យើងកាន់តែឈានជិតមកដល់។

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់ទៀតថា បើទោះជាបច្ចុប្បន្នរូបលោកមិនមានវត្តមាននៅក្នុងប្រទេសកម្ពុជាក៏ពិតមែន តែផ្អែកលើយុទ្ធសាស្រ្តនយោបាយដែលលោកនិងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិបានដាក់ចេញឲ្យអនុវត្តន៍នោះ វាធ្វើឲ្យគណបក្សសង្រ្គោះជាតិសម្រេចកិច្ចការងារមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងដូចដែលលោកមានវត្តមាននៅប្រទេសកម្ពុជាផងដែរ។

លោក សម រង្ស៊ី បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ មានថ្នាក់ដឹកនាំមានសមត្ថភាព មានភាពស្អាតស្អំ និងមានយុទ្ធសាស្រ្តនយោបាយ ព្រមទាំងផែនការនយោបាយច្បាស់លាស់ ដែលទាំងនោះគឺជាមូលដ្ឋានទាក់ទាញការគាំទ្រពីពលរដ្ឋ ហើយថាការដែលក្រុមអ្នកកាន់អំណាចបច្ចុប្បន្នព្យាយាមក្រាញអំណាចនឹងត្រូវបរាជ័យមិនខាន ព្រោះប្រជាពលរដ្ឋអស់ជំនឿចិត្តលើពួកគេដែលបានដឹកនាំកម្ពុជាច្រើនឆ្នាំមកនេះ៕

IMG_1567

គេហទំព័រដើម Moneaksekar

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 13:50 PM) | អ្នកទស្សនា 4

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.