​យុវជន​បែក​កម្មដ្ឋាន​ស្បែក​ខ្មៅ​ម្នាក់ រស់នៅ​ទីក្រុង Brooklyn សហរដ្ឋអាមេរិក ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ដល់​ទៅ ១១៥ ឆ្នាំ ករណី​ចាប់រំលោភ​លោកយាយ​វ័យ ៨៣ ឆ្នាំ ។ ប៉ុន្តែ​យុវជន​រូបនេះ​មិនបាន​បង្ហាញខ្លួន​នៅមុខ​តុលាការ​ឡើយ​កាលពី​ថ្ងៃទី ១០ មករា នេះ ។​

​យុវជន Asa Robert អាយុ​២០​ឆ្នាំ ត្រូវបាន​រកឃើញថា​មានទោស​នៅ​ខែធ្នូ​ឆ្នាំ ២០១៥ ករណី​ខ្ទប់​ឲ្យ​ថប់ដង្ហើម រំលោភ និង រំលោភ​តាម​រន្ធ​គូថ​លើ​លោកយាយ​វ័យ​ចំណាស់ ។ មេធាវី​ការពារ​ក្ដី​របស់ Robert បញ្ជាក់ថា កូនក្ដី​របស់ខ្លួន​មិន​ចង់បង្ហាញ​ខ្លួន​មុខ​តុលាការ ព្រោះ​គាត់​មិន​ចង់​ឲ្យ​គេ​ថតរូប ។​

Image may contain: 1 person, camera, outdoor and closeup

​ចៅក្រម​តុលាការ​កំពូល​លោក Judge DelGuidice អះអាងថា​សកម្មភាព​រំ​លោភ​របស់ Robert មាន​ភាពខុសប្លែក និង​ឃោរឃៅ ដូច្នោះ​លោក​កាត់ទោស​ដោយ​គ្មាន​មេត្តា​ឡើយ ។ Robert នឹងត្រូវ​ឡើង​សវនាការ​នា​ខែកុម្ភៈ​ខាងមុខ​ម្ដងទៀត ករណី​វាយ​មន្ត្រីប៉ូលិស ។ ក្រៅពីនេះ Robert នៅមាន​បទល្មើស​មួយចំនួន​បន្ថែម​ពីលើ ដែល​អាច​នឹងធ្វើ​ឲ្យ​រូបគេ​ជាប់គុក​ដល់​ទៅ ១២២ ឆ្នាំ ។​

Image may contain: 1 person, closeup

​កាលពី​វិច្ឆិកា ឆ្នាំ ២០១៦ លោកយាយ​ជាដើម​បណ្ដឹង បាន​អះអាង​នៅ​ទល់មុខ​ជនល្មើស​ថា Robert បាន​ទម្លុះ​លួច​ចូល​ផ្ទះ​គាត់​ដោយបាន​កាន់​កូនកាំបិត​ភ្ជង់​ក រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទាំង​កម្រោល​តែម្ដង​នៅ​ថ្ងៃទី​១៣ កក្កដា ឆ្នាំ ២០១៥ ៕ DaRa (​ប្រភព​៖ The New York Post)​

គេហទំព័រដើម ប្រជាប្រិយ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 14:00 PM) | អ្នកទស្សនា 1

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.