កាលពីពេល​ថ្មីៗ​នេះ មាន​ព័ត៌មាន​ដ៏​ហួសចិត្ត និង សោកសង្រេង​មួយ​ដែល​បាន​កើតឡើង​ទៅលើ​លោកយាយ​ចំណាស់​អាយុ ៩២ ឆ្នាំ ដែល​រឿងនេះ​បានធ្វើ​ឲ្យ​បណ្តា​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត​ជាច្រើន​ខឹងសម្បា​នឹង​បុរស​ជា​កូន​គាត់​យ៉ាងខ្លាំង ។​

​ ​
​យោងតាម​សារព័ត៌មាន គេ​បានដឹងថា កាលពីពេល​ថ្មីៗ​នេះ​មាន​បែកធ្លាយ​វីដេអូ​បង្ហាញ​ពី​ស្ត្រី​ចំណាស់​ម្នាក់​ដែល​ត្រូវ​កូន និង កូនប្រសា​រដាក់​ឲ្យ​រស់នៅក្នុង​ទ្រុង​ដូច​សត្វ​ធាតុ​នៅក្នុង​ខេត្ត Guangxi ប្រទេស​ចិន ។ គេ​បានដឹង​ទៀតថា ស្ត្រី​ចំណាស់​កម្សត់​រូបនេះ​ត្រូវ​បានកូន​ដាក់​ឲ្យ​រស់នៅក្នុង​ទ្រុង​រយៈ​ជា​ពីរ បី​ឆ្នាំ​មកហើយ ដោយ​ពុំបាន​ផ្តល់​ចំណីចំណុក និង សម្លៀកបំពាក់​គ្រប់គ្រាន់​ដល់​គាត់​នោះទេ ហើយ​ក្រោយពី​អ្នកភូមិ​បានដឹង​ពី​រឿងនេះ ពួកគេ​ក៏បាន​ទៅ​ជួយ​លោកយាយ​ឲ្យ​ផុតពី​ឋាន​មច្ចុរាជ​ដ៏​កំណាច​នេះ ទើប​បណ្តាល​ឲ្យ​ព័ត៌មាន​នេះ​ត្រូវបាន​ចែកចាយ​ពេញ​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត ។​

​ ​
​គួរ​បញ្ជាក់ដែរថា សព្វថ្ងៃ​លោកយាយ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ចំណែកឯ​កូនប្រុស និង កូនប្រសារ​តិរច្ឆាន​ទាំងពីរ​ត្រូវបាន​តុលាការ​កោះហៅ និង កំពុង​ស៊ើបអង្កេត​បន្ថែម​លើ​រឿងនេះ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

​រិទ្ធី (​ប្រភព ៖ ឌា​យ​លី​ម៉ែ​ល​)

គេហទំព័រដើម ព័ត៏មានឯករាជ្យនៅកម្ពុជា

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 14:30 PM) | អ្នកទស្សនា 6

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.