បន្ទាប់ពី​ប​ញ្ជូ​ល​កូនប្រុស​ទៅ​សម្រាក និង ព្យាបាល​នៅឯ​មន្ទីរពេទ្យ​ប្រទេស​ថៃ ដោយ​វះកាត់​ដុំ​គី​ស្ត​នៅ​ឆ្អឹងខ្នង​រួចមក ពេលនេះ​អាការ​កូនប្រុស​របស់​នា​យ ក្រឹម ជា​តារា​កំប្លែង​ល្បីឈ្មោះ​នៅ​កម្ពុជា បាន​ធូរស្រាល​មួយកម្រិត​ហើយ ប៉ុន្តែ​ក្នុងនោះ​បើតាមប្រភព​ព័ត៌មាន​បានឱ្យដឹងថា នាយបាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​លើ​ការព្យាបាល​កូនប្រុសពៅនេះ ។​

Image may contain: one or more people, sunglasses, glasses and close-up

​បើតាម​ប្រភពព័ត៌មាន​ច្បាស់ការ​បានឱ្យដឹងថា តារា​កំប្លែង​នាយ ក្រឹម បាន​ចំណាយ​ប្រាក់​អស់​ប្រមាណ​ជា​ខ្ទង់ ៥០០០ ដុល្លារ​ហើយ ទៅលើ​ការព្យាបាល​កូនប្រុស​របស់លោក ដោយ​ចំនួន​នេះ​គឺ​មិនបាន​គិតពី​ថ្លៃ​ហូបចុក និង ស្នាក់នៅ រួមទាំង​ការចាយវាយ​ផ្សេងៗ​នោះឡើយ ។ ទន្ទឹមនឹង​ការចំណាយ​យ៉ាងច្រើន​នេះដែរ ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ទោះបី​ស្ថានភាព​កូន​របស់​នាយ ក្រឹម បាន​ធូរស្រាល​បន្តិច​ក្តី តែ​នៅពេលនេះ​គឺ​មិនទាន់​អាច​ចេញពី​មន្ទីរពេទ្យ​បាន​នៅឡើយ ពោលគឺ​នៅ​រង់ចាំ​តាមដាន​ជំងឺ​ប្រមាណ​ជា​ពីរ​អាទិត្យ​បន្តទៀត ។​

Image may contain: one or more people

​ចំពោះ​នាយ ក្រឹម ផ្ទាល់​លោក​ក៏បាន​ឱ្យដឹង​តាមរយៈ​សារព័ត៌មាន​មួយ​ដែរ​ថា ពិតជា​បាន​ចំណាយ​អស់ប្រាក់​ប្រមាណ​ប៉ុណ្ណឹង​មែន ហើយ​ពេលនេះ​ក៏​នៅតែ​បន្ត​ព្យាបា​ល​ទៀត បើទោះជា​ស្ថានភាព​ធូរស្រាល​មួយកម្រិត​ក្តី តែ​ក៏​នៅតែ​មិនអាច​ធ្វេសប្រហែស​បានឡើយ ព្រោះ​ពេលនេះ​ក្រុមគ្រូពេទ្យ​កំពុងតែ​បូម​យក​ខ្ទុះ​យកចេញ​ពី​ខួរឆ្អឹងខ្នង កុំឱ្យ​មានការ​រីក​រាល​ដាល​ដល់​សួត និង ថ្លើម ។ លោក​បាន​ឱ្យដឹងទៀតថា បើ​អាការ​កាន់តែ​ធូរស្រាល​មែនទែន មិនយូរ​ទេ​គឺ​ប្រមាណ​ជា​ពីរ​សប្តាហ៍​ទៀត​នឹង​បានមក​ប្រទេស​កម្ពុជា​វិញ​ហើយ ។​

Image may contain: 1 person, sitting

​គួរ​បញ្ជាក់ថា តារា​កំប្លែង​នាយ ក្រឹម បាន​បញ្ជូន​កូនប្រុសពៅ​ដែលមាន​ដុំ​គី​ស្ត​ក្នុង​ឆ្អឹងខ្នង​ទៅធ្វើ​ការវះកាត់​ជាបន្ទាន់​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ បន្ទាប់ពី​អាការ​បានធ្វើ​ទុក្ខ​ខ្លាំង​តាំងពី​ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០១៧ ហើយ​គិត​មកដល់ពេលនេះ​គឺ​មាន​រយៈពេល​ប្រមាណ​ជា​ជិត​មួយ​សប្តាហ៍​ហើយ ដោយ​លោក​បាន​ចំណាយ​ប្រាក់​ប្រមាណ​ជា ៥០០០ ដុល្លារ លើ​ការវះកាត់ និង ព្យាបាល ក្នុងដំណាក់កាល​ដំបូង​នេះ ៕                                         សាកល​

Image may contain: 2 peopleImage may contain: one or more people and indoorImage may contain: people sitting and indoorNo automatic alt text available.Image may contain: 1 person, indoor

គេហទំព័រដើម ប្រជាប្រិយ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 15:26 PM) | អ្នកទស្សនា 7

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.