​មនុស្ស​ម្នាក់ៗ​មាន​វាសនា​ខុសគ្នា​ដែល​មិន​ខុស​អ្វី​ពី​ពាក្យ​មួយ​ឃ្លា​ពោលថា «​កុំ​ប្រឆាំងនឹង​វាសនា​កុំ​តវ៉ា​នឹង​ព្រហ្ម​លិខិត​» ដូចជា​លោកតា​សួន​សាន​អតីត​ម្ចាស់​ពាន​លេខ ២ ទូទាំងប្រទេស​ផ្នែក​ចាប៉ីដងវែង ពេលនេះ​បាន​ធ្លាក់ខ្លួន​ជា​អ្នកសុំទាន​ដែល​គេ​មិន​នឹកស្មាន​ដល់ ។​

Image may contain: 1 person, closeup

​មិនដឹងថា​បន្ទោស​អ្នកណា​ឡើយ​ពេល​ឃើញ​ទិដ្ឋភាព​បែបនេះ​?​តែ​អាច​ចាត់ទុកថា​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​សង្វេគ និង​គួរ​សោកស្ដាយ​ជាខ្លាំង ដែល​អ្នកមាន សមត្ថ​ភាពជា​សិល្បៈ​ជើងចាស់​ដូចជា​លោកតា សួន សាន​បែរជា​ត្រូវបាន​មហាជន​បំភ្លេចចោល ហើយ​ចុងក្រោយ​ជីវិត ត្រូវ​រស់នៅ​ដោយ​គ្មាន​ទីពឹង ។

Image may contain: 1 person, closeup

​អង្គុយ​នៅលើ​រទេះ ដោយ​មិនអាច​ដើរ​បាន មាត់​ដែល​គាត់​ធ្លាប់តែ​ស្រែកច្រៀង​ចម្រៀង​ទំនុក​ចាប៉ី ពេលនេះ​គាត់​ប្រើ​មាត់​របស់គាត់​ហា​សុំ​លុយ​គេ ដៃ​ដែល​គាត់​ធ្លាប់តែ​កេះ​ចាប៉ី​ដោយ​ភាពប៉ិនប្រសព្វ តែ​ពេលនេះ គាត់​ប្រើ​ដៃ​របស់គាត់​លើក​សំពះ​សុំ​លុយ​គេ​! ចុះ​ឯណា​ពាន​របស់គាត់ និង​កេរ្តិ៍ឈ្មោះ​ដែល​គាត់​ធ្លាប់​ទទួលបាន ហេតុអ្វី​មិន​ជួយ​យឹតយោង​គាត់​នៅ​គ្រានេះ​ផង​? ឬ មកពី​គាត់​ដែល​មិនចេះ​រៀបចំ​ខ្សែជីវិត​? ។​មិន​នឹកស្មានថា​កេរ្តិ៍ឈ្មោះ និង​ពានរង្វាន់​ដែល​គាត់​ធ្លាប់មាន ធ្លាប់​កាន់ តែ​ត្រូវ​ធ្លាក់ខ្លួន​មកជា​អ្នកសុំទាន តាម​ថ្នល់​ជា​របរ​ចិញ្ចឹមជីវិត​ទៅវិញ ។​

Image may contain: 26 people, people smiling

​អតីត​ម្ចាស់​ពាន​លេខ ២ ទូទាំងប្រទេស​ផ្នែក​ចាប៉ីដងវែង​ធ្លាក់ខ្លួន​សុំទាន​ក្នុង​វីដេអូ​ដែលមាន រយៈពេល​ជាង​ពីរ​នាទី ត្រូវបាន​គេ​បង្ហោះ និង​ចែកចាយ​ក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឲ្យ អ្នក លេង​ហ្វេ​ស​ប៊ុ​ក​នាំគ្នា​អាណិត​ដល់ លោកតា សួន សាន នៅពេល​ស្តាប់ឮ​គាត់ អះអាងថា គាត់​គឺ​អតីត​អ្នកចម្រៀង​ចាប៉ីដងវែង​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ ២ ហើយ​គាត់​ធ្លាប់​ទៅ​ច្រៀង​នៅ​ប្រទេស​ចិន ហើយ​ចុងឆ្នាំ ២០១៧ នេះ គាត់​ត្រូវ​ទៅ​ច្រៀង​ទៅ​ប្រទេស​អង់គ្លេស​ទៀតផង ។ តែ​គួរ​ឲ្យ​ស្តាយ​ពាន​ដែល​គាត់​ទទួលបាន​នោះ គាត់​ថា បាត់ទៅហើយ ​។ ពេលនេះ គឺ​ជីវភាព​របស់គាត់​ជួប​ការលំបាក ណាមួយ​ជើង​របស់គាត់​មិនអាច​ដើរ​បាន​ទៀត​នោះទេ គាត់​ត្រូវការ​ជិះរទេះ​ក្នុងការ​បម្លាស់​ទី​ដើម្បី​រក​សុំទាន ។​

Image may contain: 30 people, people smiling

​ស្របពេល​ឃើញ​លោកតា សួន សាន​ស្ថិតក្នុង​សភាព​បែបនេះ​តើ​មាន​អារម្មណ៍​បែបណា​ដែរ​? តើ​គួរ ទុក​បណ្ដោយ​ឲ្យ​ជីវិត​របស់​លោកតា​ដែលជា​មរតក​ជើងចាស់​របស់​ខ្មែរ នៅ​ដើរ​សុំទាន​គេ​បន្តទៀត​ឬ​យ៉ាងណា​? លោកអ្នក​អាចទាក់ទង​ទៅកាន់​លោកតា សួន សាន ដោយផ្ទាល់​តាមរយៈ លេខ​ទូរស័ព្ទ​របស់គាត់ ០១២ ៣៣ ៥០ ៣៤ ៕ ដេវីត​

Image may contain: 29 people, people smilingImage may contain: 32 people, people smilingImage may contain: 8 people, people smiling, people sitting and shoes

គេហទំព័រដើម ប្រជាប្រិយ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 15:53 PM) | អ្នកទស្សនា 0

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.