ក្នុងចំណោម​ទំនិញ​ជាង ៧០​មុខ នៅក្នុង​ផ្សារ​អូរ​ឬ​ស្សី ដែល​មន្ត្រី​កាំ​ក្រុង​ត្រូល​បាន​ដកហូតយក​ទៅពិនិត្យ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា នេះ គេ​បាន​រកឃើញថា ស្ពៃជ្រក់ មានប្រើ​ប្រាស់​ជាតិ​អាស៊ីត ដែល​ហាមឃាត់ នៅពេល​បង្គា​រកឃើញ​ដាក់​សារធាតុ​ហ្វ​ក​ម៉ា​លីន ការពារ​កុំ​ឲ្យ​ឆាប់​ស្អុយ ​។ មន្ត្រី​ទាំងនោះ​បាន​និយាយថា សារធាតុ ដែល​បានដាក់​ក្នុង​ស្ពៃជ្រក់ និង​បង្គា​នេះ សុទ្ធតែជា​សារធាតុ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​អ្នក​បរិភោគ ជាពិសេស​ក្រពះ​ពោះវៀន​តែម្តង​ ។​

Image may contain: one or more people and indoor

បង្គា និង​ស្ពៃជ្រក់ ដែលមាន​ដាក់​សារធាតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​នេះ បាន​រកឃើញ​ក្នុងពេលដែល​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អមដំណើរ​ដោយ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​កាំកុងត្រូល បាន​ចុះទៅពិនិត្យ​គុណភាព​ទំនិញ​នៅក្នុង​ផ្សារ​អូរ​ឬ​ស្សី​នា​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧​នេះ​ ។ លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុងពេល​ចុះទៅពិនិត្យ​នោះ​ថា មាន​ទំនិញ​រហូតដល់​ទៅ ៧០​មុខ ត្រូវបាន​យកទៅ​ពិសោធន៍​។ ជា​លទ្ធផល​ពិសោធន៍​ភ្លាមៗ​ទៅលើ​ទំនិញ ២៨​មុខ ជាមួយ​រថយន្ត​ពិសោធន៍​ចល័ត​នោះ គឺ​បាន​រកឃើញ​ទំនិញ​ពីរ​មុខ​មាន​បញ្ហា រួមមាន​ស្ពៃជ្រក់ និង​បង្គា ​។

Image may contain: 3 people, people sitting, people eating and food

លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ បាន​ឲ្យ​ដឹងថា ជ្រក់ស្ពៃ គឺមាន​ដាក់​សារធាតុ​អាស៊ីត​ខ្ពស់ ខណៈដែល​បង្គា​វិញ មាន​ដាក់​ជាតិ​ហ្វ​ក​ម៉ា​លីន ដែលជា​សារធាតុ​សម្រាប់​ការពារ​កុំ​ឲ្យ​ឆាប់​ខូចគុណភាព​ ។​ ដោយឡែក​ទំនិញ​ជាច្រើន​មុខ​ផ្សេងទៀត ត្រូវបាន​មន្ត្រី​យកទៅ​ពិសោធន៍​បន្ត ហើយ​មិនទាន់​ទទួលបាន​លទ្ធផល​នោះទេ​។ បើតាម​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ក្រោយ​ការពិសោធន៍​រកឃើញ​បែបនេះ ទាំង​ស្ពៃជ្រក់ និង​បង្គា ត្រូវបាន​ដកហូត ហើយ​ក៏បាន​អប់រំ​ដល់​អ្នកលក់​ផងដែរ​ ៕
សុថា​ត់​

Image may contain: one or more people and people standingImage may contain: one or more people, food and indoorImage may contain: outdoorImage may contain: one or more people

គេហទំព័រដើម ព័ត៏មានឯករាជ្យនៅកម្ពុជា

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 16:15 PM) | អ្នកទស្សនា 7

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.