ថ្មីៗនេះគេបានឃើញតារាសម្តែងរូបស្រស់ សុផា លីនដា គេងបង្ហូរទឹកភ្នែកយ៉ាងកំសត់បំផុត ។ ប៉ុន្តែយ៉ាងណាគេមិនបានដឹងថា សុផា លីនដា ឈឺចាប់រឿងអ្វីនោះឡើយ ។ ក្រៅពីបង្ហោះរូបថតបង្ហូរទឹកភ្នែក សុផា លីនដា បានសរសេរថា« ពេលនេះខ្ញុំយំ ខ្ញុំពិបាកតើអ្នកណាម្នាក់ ដែលយល់ពីខ្ញុំ» ។

ក្នុងនោះក៏មានការលួងលោមពីសំណាក់មិត្តភក្តិរបស់នាងផងដែរ តែ សុផា លីនដា ក៏មិនបានបញ្ជាក់ថា នាងពិបាកចិត្តរឿងអ្វីនោះដែរ ។ នៅក្នុងសិល្បៈនរណាក៏ដឹងថា នាងនិងតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក នៅ ស៊ីនឿន ជាគូស្នេហ៍ និងគ្នា ។ តែពួកគេព្យាយាមលាក់បាំង ដោយសារខ្លាច ធ្លាក់ប្រជាប្រិយភាព ។

សុផា លីនដា ជាតារាសម្តែងដ៏ស្រស់ស្អាតម្នាក់ ។ ជារឿយៗនាងតែងតែលេចមុខនៅក្នុងការសម្តែង ចម្រៀងខារ៉ាអូខេអោយផលិតកម្មហង្សមាសនិងស្ប៉តពាណិជ្ជកម្មជាច្រើនផងដែរ ។ តែយ៉ាងណានាងមិន ទាន់មានឱកាសបានសម្តែងរឿងនៅឡើយទេ ។

ស្រីស្អាតរូបនេះធ្លាប់បានប្រាប់ថា មានគេទាក់ទងនាងថតរឿងដែរ តែនាងបដិសេធ ដោយសារមិនមានពេលវេលាគ្រប់គ្រាន់ ។ ក្រៅពីសិល្បៈ សុផា លីនដា ក៏ជាម្ចាស់សំអាងការ មួយរូប ដែរ ៕ ចេនី

គេហទំព័រដើម ព័ត៏មានឯករាជ្យនៅកម្ពុជា

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Monday 12,Dec 2016 19:00 PM) | អ្នកទស្សនា 320

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.