តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលស្ត្រីជាម្តាយដែលមានមាឌធំខ្លាំងបានសម្រាលកូន? តាមពិតទៅគឺមានភាពលំបាកខ្លាំងណាស់ ហើយនារីខាងក្រោមនេះគឺជាឧទាហរណ៏ស្រាប់។ នៅពេលដែលស្ត្រីម្នាក់ដែលមានទម្ងន់រហូតដល់ទៅ​ 127 គីឡូក្រាម បានឈឺពោះហើយប្រញ៉ាប់ធ្វើដំណើរទៅកាន់មន្ទីរពេទ្យនាទីក្រុង ឆាំងសា ខេត្ត ហឺណាន ប្រទេសចិន កាលពីថ្ងៃច័ន្ទ ហើយពេលនោះស្រាប់តែជួបនឹងបញ្ហាមួយ។ ក្រុមការងារផ្នែកសម្ភពបានស្រឡាំងកាំងដោយមិនដែលបានជួយសម្រាលកូនអោយស្ត្រីរូបណាដែលមានមាឌធំដូចសត្វដំរីទឹកនេះឡើយ ហើយក៏មិនបានដឹងពីបច្ចេកទេសលម្អិតនោះឡើយ ដូចដែរថា តើគួរចាក់ថ្នាក់សម្លប់ក្នុងចំណុះប៉ុន្មាននោះដែរ។ ដោយសារតែមានភាពលំបាកខ្លាំងក្រុមពេទ្យឆ្មបបានប្រជុំគ្នា ហើយចុងក្រោយមានអ្នកជំនាញសរុបទាំងអស់ 16 នាក់ឯណោះដើម្បីជួយសម្រាល។ ជុំវិញរឿងរ៉ាវមួយនេះ បានល្បីសុះសាយពាសពេញបណ្តាញសង្គមចិន ដោយអ្នកខ្លះបានលើកឡើងថា ស្ត្រីដែលជាម្តាយគួរណាស់តែព្យាយាមសម្រកទម្ងន់ខ្លះមុននឹងមានផ្ទៃពោះ ដើម្បីកុំអោយមានភាពលំបាក៕  

គេហទំព័រដើម khmerwonder

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 15,Dec 2016 07:09 AM) | អ្នកទស្សនា 332

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.