នេះគឺជារឿងដ៏គួរអោយភ្ញាក់ផ្អើលមួយដែលវេជ្ជៈបណ្ឌិតនិងអ្នកជំនាញនៅប្រទេសរុស្ស៊ីបានប្រើប្រាស់សាច់របស់សត្វត្រីឡាបយ៉ា ដើម្បីព្យាបាលរបួសរបស់អ្នកជម្ងឺ។. លោកស្រី Maria Ines Candido da Silva ជាអ្នកទទួលភ្ញៀវនៅភោជនីយដ្ឋានមួយកន្លែងនៅរដ្ឋ Russas ភាគខាងជើង ប្រទេសប្រេស៊ីល ហើយចៃដន្យនាងបានរលាកខ្លួនប្រាណ , ដៃជើង, ផ្នែក.ក ហើយនិងផ្នែកមួយចំនួននៅលើផ្ទៃមុខ ក្នុងខណៈពេលដែលមានផ្ទុះចង្ក្រានហ្គាស។ ហើយស្រ្តីវ័យ 36 ឆ្នាំម្នាក់នេះត្រូវបានគ្រូពេទ្យប្រាប់ថានឹងយកសាច់ត្រីទីឡាបយ៉ា មកព្យាបាល។ វាត្រូវបានគេជឿថាវាជាលើកទីមួយហើយដែលខាងវេជ្ជៈបានប្រើប្រាស់សាច់ត្រីដើម្បីព្យាបាលរបួសបែបនេះ។ «ខ្ញុំបានព្រួយចិត្តគិតសោកសៅហើយនិងអស់សង្ឈឹមយ៉ាងខ្លាំងអំពើរអ្វីដែលបានកើតឡើងមកលើរូបខ្ញុំ។ ខ្ញុំចូលចិត្តការព្យាបាលរបៀបនេះណាស់ ហើយខ្ញុំចង់ប្រាប់គ្រប់គ្នាអោយព្យាបាលដូចខ្ញុំដែរ បើសិនជាមានរបួសរលាក» នេះគឺជាសម្តីដកស្រង់របស់ស្ត្រីរងគ្រោះដែលបាននិយាយប្រាប់ទៅគេហៈទំព័រ Thesun។ ក្រុមគ្រូពេទ្យនៅអង្គភាពវិទ្យាស្ថាននៃវេជ្ជបណ្ឌិតលោក José Frota ក្នុងទីក្រុង Fortaleza  ភាគខាងជើងឈៀងខាងកើតនៃប្រទេសប្រេស៊ីល បានប្រើស្បែកត្រីឡាបយ៉ាដែលវាជាប្រភេទត្រីដែលធន់នឹងជម្ងឺដែលមាននៅក្នុងទន្លេរនៃប្រទេស។ នៅមុនពេលគេប្រើវានោះក្រុមអ្នកជំនាញបាន យកសាច់ដុំរបស់វាចេញ ហើយថែមទាំង ជាតិពុលនានាដែលមាននៅក្នុងខ្លួនវាហើយនិងបំបាត់ក្លិនផងដែរ។ បន្ទាប់មកវាត្រូវបានគេធ្វើអោយស្តើងៗហើយនិងសំប៉ែតៗ ហើយត្រូវយកទៅដាក់ក្នុងទូរទឹកកក ។បន្ទាប់មកសាច់ត្រីនេះត្រូវបានបិទទៅលើលើរបួសហើយទុករយៈពេល 11 ថ្ងៃមុននឹងយកចេញ ហើយវាត្រូវបានគ្រូពេទ្យបិទលើជាច្រើនដងឯណោះក្នុងរយៈពេល 20 ថ្ងៃដើម្បីអោយស្បែកមានសភាពដូចដើមវិញ៕

គេហទំព័រដើម khmerwonder

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Saturday 17,Dec 2016 07:32 AM) | អ្នកទស្សនា 348

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.